នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់លោក​សម​រង្ស៊ី មិន​ឲ្យ​ចូល​វត្ត​

ខេត្តឧត្តរមានជ័យ: ​នៅមុខ​វត្ត រាជា សំរោង ស្ថិតក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ នា​ព្រឹក​ថ្ងៃទី​៧​តុលា​នេះ មាន​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់លោក​សម​រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​សមរង្ស៊ី បាន​ប្រាប់​អ្នកកាសែត​ថា ការធ្វើ​បាតុកម្ម​ប្រឆាំង​រូបលោក​នោះ គឺប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​យក​ឡាន​ ​ឡង់​គ្រី​ស័​រ របស់ខ្លួន ដាក់​ពាំង​ខ្លោងទ្វារវត្ត​ ​រាជា​ ​សំរោង ដោយ​មិនអោយ​លោក​ ​សម​ ​រង្ស៊ី​ ​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចូលទៅក្នុង​វត្ត​នោះទេ​។​

​មន្ត្រី​អង្គការ អាដហុក​ ​ខេត្តតាកែវ ដែល​បាន​ជួប​សួរនាំ​អ្នក​មក​តវ៉ា​ទាំងនោះ បាន​ឲ្យ​ដឹងថា ការ​មកជួប​ជុំនោះ គឺ​គេ​មិនបាន​ប្រាប់ថា មក​ធ្វើបាតុកម្ម​ប្រឆាំង​លោក​ ​សម​ ​រង្ស៊ី​ទេ តែ​គេ​ប្រាប់ថា ឲ្យ​មក​ប្រជុំ​។ ក្រុម​អ្នក​មកជួបជុំ​ទាំងនោះ ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ធ្លាប់​មក​ប្រជុំ នៅក្នុង​វត្ត រាជា សំរោង ដើម្បី​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពីពេល​កន្លងមក​។

​យ៉ាងណាក៏ដោយ បាតុកម្ម​នោះ មិនមាន​អំពើហិង្សា​កើតឡើង​ទេ ហើយ​នៅពេល​បាយ​ថ្ងៃ​ត្រង់នេះ លោក​សមរង្ស៊ី បាន​ទៅដល់​ស្រុក​អន្លង់វែង ដើម្បី​ជួបប្រជុំ​ជាមួយ​សកម្មជន​ហើយ​។​

​គេ​នៅ​ចាំបាន​ថា បន្ទាប់ពី​ការបោះឆ្នោត ឆ្នាំ​២០១៣ គឺ​នៅ​មុនពេល​គណបក្ស​សង្គ្រោះ​ជាតិ ព្រមព្រៀង​ចូល​រដ្ឋសភា ក៏​កើតមាន​បាតុកម្ម​ប្រឆាំងនឹង​វត្តមាន​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​តាម​បណ្តា​ខេត្ត​ជាច្រើន​ទៀត​៕​