ចៅក្រម​តុលាការ​កោះកុង បានសម្រេច​ឃុំខ្លួន លោក វ៉ន វ៉ែន តំណាង​សហគមន៍​អា​រ៉ែ​ង

ខេត្តកោះកុង: លោក វ៉ន វ៉ែន ត្រូវបាន​ចៅក្រម​តុលាការ​ខេត្តកោះកុង សម្រេច​ឃុំខ្លួន នៅ​ពន្ធនាគារ នា​ព្រឹក​ថ្ងៃទី​៧​តុលា​នេះ ពាក់ព័ន្ធ​នឹង​ការទិញ​ឈើ សាងសង់​ទីស្នាក់ការ​សហគមន៍ នៅ​តំបន់​អា​រ៉ែ​ង​។ ការសម្រេច​ឃុំខ្លួន​នោះ គឺ​បន្ទាប់ពី​លោក មីន មករា ចៅក្រម​ស៊ើបសួរ បានចេញ​ដីកា​កោះហៅ​លោក វ៉ន វ៉ែន ឲ្យ​ចូល​ឆ្លើយបំភ្លឺ ក្នុង​សំណុំរឿង ដែល​រដ្ឋបាល​ព្រៃឈើ បាន​ប្តឹង​ពីបទ ប្រមូល​ផល អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត និង​បទ​លុបបំបាត់​វត្ថុតាង​។​

ចៅក្រម​តុលាការ​កោះកុង បានសម្រេច​ឃុំខ្លួន លោក វ៉ន វ៉ែន តំណាង​សហគមន៍​អា​រ៉ែ​ង