ក្រុមហ៊ុនរថយន្ត Porsche រើសយក CarPlay បោះចោល Android Auto

ក្រុមហ៊ុនរថយន្ត Porsche រើសយក CarPlay បោះចោល Android Auto

ក្រុមហ៊ុនផលិតរថយន្តប្រទេសអាល្លឺម៉ង់ Porsche បានចេញមកប្រកាសជាសាធារណៈថា សំរាប់ប្រភេទរថយន្តទំនើបរបស់ខ្លួនឆ្នាំ 2016 រួមមាន Prosche 911 Carrera និង Carrera S សំរាប់រថយន្តទាំងពីរនោះ នឹងអាចគាំទ្រការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពិសេស CarPlay ដោយមានការសហការណ៍ចូលរួមពី Apple ហើយខ្លួនសូមបោះបង់ចោលការចាប់យក Android Auto របស់ Google. ទាក់ទងនឹងបញ្ហានេះក្រុមហ៊ុន Prosche បានបង្ហើបប្រាប់ថា ខណៈដែលខ្លួនរើសយក CarPlay វាមិនជាបញ្ហាអ្វីច្រើននោះឡើយ ពីព្រោះថា CarPlay និង Android Auto គឺសុទ្ធសឹងតែមានមុខងារពិសេសៗស្រដៀងគ្នា តែខ្លួនពុំបានទទួលលទ្ធផលសាច់ការច្បាស់លាស់ពី Google ទៅតាមតម្រូវការដែលក្រុមហ៊ុនខ្លួនចង់បាន ដូច្នេះទើបសម្រេចចិត្តបោះបង់ Android Auto តែម្តង។ យ៉ាងណាមុិញវាក៏មិនជាបញ្ហា សំរាប់ Google ដូចគ្នា ខណៈដែលប៉ុន្មានឆ្នាំខាងមុខ Google ក៏នឹងបញ្ចេញរថយន្តទំនើប ដែលផលិតដោយស្នាដៃផ្ទាល់ខ្លួនរបស់គេដូចគ្នា។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ក្រុមហ៊ុនរថយន្ត Porsche រើសយក CarPlay បោះចោល Android Auto
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ក្រុមហ៊ុនរថយន្ត Porsche រើសយក CarPlay បោះចោល Android Auto

ចុះថ្ងៃទី 07 ខែតុលា ឆ្នាំ 2015 ម៉ោង 12:55 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ