​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ប្រកាស​ចូលនិវត្តន៍​ជា​លើក​ទី​២

ខេត្តសៀមរាប៖​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បានធ្វើការ​ប្រកាស​ជា​លើក​ទី​២​ពី​ការចូលនិវត្តន៍​នៅ​អាណត្តិ​ទី​៦​ឆ្នាំ ២០១៨​ខាងមុខ​។​

​    ​លោក​រដ្ឋមន្ត្រី​ប្រកាស​បែបនេះ​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ព័ត៌មាន​ថ្មី​ប្រចាំ​ខេត្តសៀមរាប គឺ​លោក លីវ សុខុន ឡើង​ជំនួស លោក កែវ ពេជ្រ​និមល ដែល​បាន​ចូលនិវត្តន៍ នា​ព្រឹក​ថ្ងៃទី​០៧ តុលា ២០១៥​។ 

​    ​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​លោក ខៀវ កាញារីទ្ធ ប្រកាស​ចូលនិវត្តន៍​ដើម្បី​ទុក​ឱកាស​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ ដែល​កាលពី​ថ្ងៃទី​០៥ តុលា​ថ្មីៗ​កន្លងមកនេះ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក៍​ធ្លាប់បាន​ប្រកាស​ម្តង​រួចមកហើយ​នៅក្នុង កិច្ចប្រជុំ​ប្រចាំឆ្នាំ​ស្តីពី​ការឆ្លើយ​ឆ្លង​ព័ត៌មាន​តាម​ទូរទស្សន៍​ឆ្នាំ ២០១៥ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​៕

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ប្រកាស​ចូលនិវត្តន៍​ជា​លើក​ទី​២