កម្លាំងល្បាតអាវុធហត្ថ ខណ្ឌពោធិ៍សែន ជ័យ ដេញបង្ក្រាបមុខសញ្ញា ប្រើស្លាកលេខ ម៉ូតូក្លែងក្លាយ

ភ្នំពេញ ៖ កម្លាំងល្បាតរបស់អាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានដេញបង្ក្រាបនិង ចាប់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្ដិរបស់ប្រជា ពលរដ្ឋម្នាក់ ក្រោយពីធ្វើសកម្មភាពនៅ វេលាម៉ោង៩ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅចំណុចជញ្ជីងថ្លឹងរថយន្ដ ផ្លូវវេង ស្រេង ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីមុខសញ្ញា មួយនេះ បានធ្វើសកម្មភាពបានសម្រេចរួច មកនោះ ។

មន្ដ្រីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបាន បញ្ជាក់ថា ជនសង្ស័យបានប្រើម៉ូតូដោយកែ ស្លាកលេខ ខុសពីស្លាកលេខដើម ដើម្បីបន្លំ ភ្នែកសមត្ថកិច្ចនៅពេលដែលខ្លួននិងបក្ខពួក ធ្វើសកម្មភាពម្ដងៗ ប៉ុន្ដែលើកនេះបើទោះបី ឆក់ទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋ បាន សម្រេចក៏ដោយ ប៉ុន្ដែក៏រត់មិនរួចពីកម្លាំង ល្បាតរបស់អាវុធហត្ថ ដែលស្ថិតនៅក្បែរ កន្លែងកើតហេតុនោះ ។

តាមមន្ដ្រីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ទៀតថា ជនសង្ស័យរូបនេះឈ្មោះ អៀវ ជីអ៊ូ អាយុ២៣ឆ្នាំ មុខរបរកម្មកររោង ចក្រកាណាឌីយ៉ា បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ពាក់ ស្លាកលេខភ្នំពេញ 1FH-7159 ហើយបាន កែមកភ្នំពេញ 1AA-7459 ថែមទាំងបិទ ស្កុតគោលបំណងបន្លំភ្នែករបស់សមត្ថកិច្ចនៅ ពេលដែលរូបគេធ្វើសកម្មភាពនោះ ។

តាមការបញ្ជាក់ពីមន្ដ្រីអាវុធហត្ថដដែល មុនពេលកើតហេតុ ស្ដ្រីរងគ្រោះឈ្មោះអឿន ស៊ុម អាយុ៤០ឆ្នាំ មុខរបរជាអ្នករកស៊ីបាន ធ្វើដំណើរដោយថ្មើរជើង បម្រុងទៅទិញអី ហូប ស្រាប់តែលេចមុខជន សង្ស័យជិះម៉ូតូ ខាងលើមកធ្វើសកម្មភាពឆក់យកកាបូបពី ស្ដ្រីរងគ្រោះរួចហើយជិះគេចខ្លួន ។ ប៉ុន្ដែ ក្រោយពេលឆក់បានសម្រេច ស្ដ្រីរងគ្រោះ បានស្រែកឆោឡោធ្វើឱ្យកម្លាំងល្បាត របស់អាវុធហត្ថនៅក្បែរ នោះឮបានជួយអន្ដរាគមន៍ ដោយដេញចាប់ប្រផាប់ប្រភីងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ដកហូតម៉ូតូ ដែលជិះធ្វើ សកម្មភាព កាបូបរបស់ស្ដ្រីរងគ្រោះដែល មានលុយជាង១០ម៉ឺនរៀល ទូរស័ព្ទដៃមួយ គ្រឿងនិងខ្សែកមួយខ្សែ ប្រគល់ឱ្យស្ដ្រីរង គ្រោះវិញ ។

ក្រោយការឃាត់ខ្លួននិងធ្វើការសួរនាំរួច មកជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទាំង វត្ថុតាងទៅកាន់ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សូមបញ្ជាក់ថា ដើម្បីចូលរួមពង្រឹងបញ្ហា សន្ដិសុខតាមមូលដ្ឋាន ក៏ដូចជាជួយទប់ស្កាត់ បទល្មើសនានា រក្សាសុវត្ថិភាពជូនប្រជាពល រដ្ឋនោះ មេបញ្ជាការអាវុធហត្ថខណ្ឌពោធិ៍ សែនជ័យ លោកជឹម ឫទ្ធី បានដាក់ផែនការ ឱ្យកងកម្លាំងរបស់ខ្លួនធ្វើការចុះល្បាតជាប្រចាំ ទាំងថ្ងៃទាំងយប់ ងាយស្រួលជួយ អន្ដរាគមន៍ ភ្លាមៗនៅពេលមានបទល្មើសអ្វីកើតឡើង៕