លោក នុត ពុធដារ៉ា កាន់បិណ្ឌ វេណទី១០ នៅវត្តព្រែកជ្រៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃពុធ ទី១០ រោច ខែភទ្របទ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ រួមជាមួយនឹងសមាជិកសមាជិកា ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាល មន្ត្រីរាជការសាលាខណ្ឌ និងសង្កាត់ ព្រមទាំងប្រជាពលរដ្ឋក្នុងសង្កាត់ដង្កោ បានចូលរួមកាន់បិណ្ឌវេណទី១០ នៅវត្តជ្រោយបទុម ហៅព្រែកជ្រៃ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

លោក នុត ពុធដារ៉ា អភិបាលខណ្ឌ បានថ្លែងអំពីប្រពៃណីរបស់ខ្មែរយើង ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ ថែរក្សាទុកតាំងពីបុរាណកាលមក ហើយពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារពឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វរីជន ដែលបានចែកឋាន នៅកាន់បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅ ប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ។ ។
ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បាននាំយកនូវថវិកា និងសម្ភារៈ ដើម្បីចូលរួមកាន់បិណ្ឌវេណទី១០ រួមមាន៖ អង្ករ ០២បាវ មី ០៧កេស ទឹកក្រូច ០៧កេស ទឹកសុទ្ធ ០៧កេស ផ្លែឈើ ០២កន្ត្រក បច្ច័យរៀបជើងបិណ្ឌ ១លានរៀល បច្ច័យកសាង ១លានរៀល ប្រគេនព្រះចៅអធិការ ២ម៉ឺនរៀល និងព្រះសង្ឃ ៦អង្គ ក្នុងមួយអង្គ ១ម៉ឺនរៀល៕