កម្លាំងអាវុធហត្ថ ស្រុកសំពៅលូន ឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមនិងយ៉ាម៉ា ២ពាន់គ្រាប់

បាត់ដំបង៖ កម្លាំងអាវុធហត្ថ ស្រុកសំពៅលូនបានចុះល្បាត ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងយ៉ាម៉ា២ពាន់គ្រាប់ កាលពីវេលាម៉ោង៩និង១៥នាទី ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុចបេងត្រេង ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន រួចកសាងសំណរឿង បញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។

លោក អាញ់ កាម៉ាល់ មេបញ្ជាការរងអាវុធហត្ថស្រុកសំពៅលូន បានឲ្យដឹងថា កាលពីវេលាម៉ោង៩និង១៥នាទី ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុចបេងត្រេង ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈ្មោះសុខ ធា  ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ព្រមទាំងរឹបអូសបានថ្នាំញៀន ប្រភេទយ៉ាម៉ា ចំនួន១សុង ស្មើ ១០កញ្ចប់ សរុប ២.០០០គ្រាប់ ខណៈដែលជនសង្ស័យបានលាក់ក្នុងខោលីអូ នាំយកមកសាកសួរ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការសាកសួរចម្លើយជនសង្ស័យនៅឡើយ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

កម្លាំងអាវុធហត្ថ ស្រុកសំពៅលូន ឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមនិងយ៉ាម៉ា ២ពាន់គ្រាប់

កម្លាំងអាវុធហត្ថ ស្រុកសំពៅលូន ឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមនិងយ៉ាម៉ា ២ពាន់គ្រាប់