សាររបស់និស្សិត ទើបបញ្ចប់ការសិក្សាម្នាក់ សរសេរទៅកាន់ឪពុក គួរឲ្យរំជួលចិត្តបំផុត

ថៃ៖ កាលពីថ្មីៗនេះ មានសាររបស់ដ៏ក្តុកក្តួលមួយ របស់និស្សិតទើបបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ សរសេរទៅកាន់ឪពុក បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម រំភើបចិត្តជំនួស ហើយរឿងនេះ ក៏ត្រូវបានក្លាយជាប្រធានដ៏ពេញនិយមមួយ ដែលមនុស្សម្នាជាច្រើន លើកមកពិភាក្សាផងដែរ។

ចំពោះលោក Klanarong Srisakul ជានិស្សិតទើបបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ Chulalongkorn ខាងផ្នែកវិស្វករ ហើយរូបគាត់ បានសរសេរសារថ្លែងអំណរគុណមួយ ជូនទៅលោកឪពុក ដែលខំធ្វើការយ៉ាងលំបាក ដើម្បីរកប្រាក់បង់ថ្លៃសាលាឲ្យរូបគាត់។

សាររបស់និស្សិតរូបនេះ បានសរសេរថា " ឪពុករបស់ខ្ញុំ គ្មានការងារល្អ ដូចគេទេ គាត់ជាអ្នកបើកឡានសំរាម។ កាលខ្ញុំនៅពីក្មេង ខ្ញុំមានអារម្មណ៍ថា ខ្មាសគេខ្លាំងណាស់ ដែលមានប៉ាធ្វើការបែបនេះ។ ហេតុអ្វីបានជា គាត់មិនស្លៀកសំលៀកបំពាក់ ឡូយៗ ដួចជា ឯកសណ្ឋានទាហ៊ាន ឬក៏ប៉ូលីស ដូចប៉ាគេដទៃទៀត?  ហើយនៅពេលពួកយើងកាន់តែចាស់ តម្រូវឲ្យពួកយើងត្រូវបែងចែក ក្តីស្រមៃរបស់ពួកយើង រៀងៗខ្លួន។ ប៉ាខ្ញុំ រៀនត្រឹមថ្នាក់ទី៤តែប៉ុណ្ណោះ ហើយក្តីស្រមៃរបស់គាត់ គឺគាត់ចង់ឲ្យខ្ញុំរៀន ហើយគាត់តែង និយាយប្រាប់ខ្ញុំថា គ្រួសាររបស់ពួកយើង គ្មានវាសនាល្អនោះទេ តែគាត់នឹងអាចឲ្យខ្ញុំ មានចំនេះដឹងបាន។ ចំពោះក្តីស្រមៃរបស់ខ្ញុំ ខ្ញុំចង់ក្លាយជាទាហ៊ាន តែខ្ញុំប្រលងធ្លាក់។ ហើយខ្ញុំក៏បានឃើញប៉ា លួចយំតែម្នាក់ឯងទៀតផង។ បើនិយាយ កាលពេលនោះ ខ្ញុំហាក់ដូចជា មិនដែលធ្វើអ្វី ឲ្យបានជោគជ័យម្តងណាឡើយ"

ប៉ុន្តែទោះជាយ៉ាងណា លោក Klanarong  មិនអនុញ្ញាតឲ្យជីវិតរបស់គាត់ ថយក្រោយបាននោះទេ គឺគាត់បានចាប់ផ្តើម ទៅចុះឈ្មោះរៀននៅសាកលវិទ្យាល័យដ៏មួយ នៅប្រទេសថៃ។ គាត់បានសរសេរទៀតថា "នៅពេលប្រកាសលទ្ធផលប្រលងចូល នៅសាកលវិទ្យាល័យ Chulalongkornនោះ គឺប៉ាខ្ញុំ បានសុំច្បាប់ពីកន្លែងការងារមួយថ្ងៃ ដើម្បីទៅមើល។ ហើយគាត់បានឃើញថា ខ្ញុំជាប់នៅក្នុងសាកលវិទ្យាល័យនោះ ភ្លាមៗនោះ គាត់បានស្រក់ទឹកភ្នែកយ៉ាងខ្លាំង។ នេះជាមោទនភាពដ៏តូចមួយ សម្រាប់គ្រួសារយើង។ អរគុណខ្លាំងណាស់ប៉ា អរគុណចំពោះការប្រឹងប្រែងធ្វើការរបស់ប៉ា ឥឡូវនេះ ខ្ញុំចង់ឲ្យប៉ាសប្បាយរីករាយ លើភាពជោគជ័យរបស់យើង។ នេះជាកូនប្រុសរបស់អ្នកបើកឡានសំរាម តែឥឡូវនេះ ខ្ញុំបានធ្វើឲ្យ ប៉ាមានមោទនភាព លើរូបកូនហើយ។ ឈប់ខ្មាសគេទៀតទៅប៉ា ព្រោះប៉ាជាប៉ាដ៏ល្អបំផុតរបស់កូន។ ខ្ញុំមាន មោទនភាពណាស់ចំពោះប៉ា"

ហើយចំពោះសារមួយនេះផងដែរ ត្រូវល្បីល្បាញខ្លាំង ពេញបណ្តាញសារព័ត៌មានថៃមួយចំនួន  និងត្រូវបានគេយកទៅចែករំលែកក្នុងហ្វេសប៊ុក យ៉ាងច្រើនផងដែរ៕

សាររបស់និស្សិត ទើបបញ្ចប់ការសិក្សាម្នាក់ សរសេរទៅកាន់ឪពុក គួរឲ្យរំជួលចិត្តបំផុត
សាររបស់និស្សិត ទើបបញ្ចប់ការសិក្សាម្នាក់ សរសេរទៅកាន់ឪពុក គួរឲ្យរំជួលចិត្តបំផុត
សាររបស់និស្សិត ទើបបញ្ចប់ការសិក្សាម្នាក់ សរសេរទៅកាន់ឪពុក គួរឲ្យរំជួលចិត្តបំផុត

លោក Klanarong Srisakul ក្រាបសំពះបាតជើង ឪពុករបសគាត់

ប្រភព

ដោយ៖ កា

ខ្មែរឡូត