បុរស​ម្នាក់​ត្រូវ​ចោរ​បាញ់​បាក់​ភ្លៅ​ ប្លន់យក​​​ម៉ូ​តូ​បាន​ស​ម្រ​ច​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​បុរស​នោះ​ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវុធ​បាញ់ បណ្តាល​ឱ្យ​បាក់​ភ្លៅ និង​ប្លន់​យក​ម៉ូតូ​បាន​សម្រេច ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​០៥​នាទី​យប់​ថ្ងៃ​ទី​០៦ តុលា ២០១៥ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ព​ញ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ហៀ​ក ភក្តី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ជាង​ម៉ាស៊ីន​ខ្យល់ មាន​ទីលំនៅ​ក្នុង​ភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ។

បុរស​រង​គ្រោះ​បាន​រៀបរាប់​ថា នៅ​មុន​ពេល​កើតហេតុ រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ា​កក​ឌូ​ក ពណ៌​.​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ​១CW៨០៩៩ លុះ​មក​ដល់​កែង​ផ្លូវ​លេខ​១០៨ និង​៦៧ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ស្រាប់តែ​មាន​ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង មួយ​គ្រឿង​ម៉ាក​DUK និង​មួយ​គ្រឿង​ទៀត​ម៉ាក LAT ពណ៌​សលាយ​ខ្មៅ បាន​បើក​មក​កៀរ​ម៉ូតូ​របស់​រូបគេ​ឱ្យ​ឈប់​ហើយ​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​៤​នាក់ ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​បាញ់​មួយ​គ្រាប់​ចំ​ភ្លៅ​ខាងស្តាំ បណ្តាល​ឱ្យ​ធ្លាយ​គ្រាប់​ចេញ​​ទៅ​ម្ខាង​តែ​ម្តង ។