​ក្តៅក្រហាយ​ចុងដង្ហើម … ត្រូវ​រក​ការព្យាបាល​ភ្លាម​

​ក្តៅក្រហាយ​ចុងដង្ហើម ... ត្រូវ​រក​ការព្យាបាល​ភ្លាម​

​អា​ការៈក្តៅក្រហាយ​ចុងដង្ហើម អាច​កើតមាន​ជា​ញឹកញាប់ ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ឈឺក្រពះ​រ៉ាំរ៉ៃ​។ វា​អាច​នឹង​កើតឡើង នៅពេល​ដែល​អាស៊ីត​ក្រពះ​របស់​អ្នក ច្រាល​ត្រលប់​ទៅ​បំពង់ក​វិញ​។  វា​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ក្តៅ ក្រហាយ ដូច​រលាកភ្លើង នៅ​តំបន់​ចុងដង្ហើម (​ទ្រូង​) ហើយ​អាច​រាលដាល​ទៅ​ដល់ក​។​

​អ្នក​ប្រហែលជា​ដឹង​ហើយ​ថា ថ្នាំពេទ្យ​មួយចំនួន អាច​បន្សាប​អាស៊ីត​ក្រពះ បន្ថយ​អា​ការៈក្តៅក្រហាយ​នេះ ប៉ុន្តែ អ្នក​ក៏​អាច​ប្រើ​វិធី​ធម្មជាតិ ដើម្បី​បន្ថយ​រោគសញ្ញា រលាក​ក្រពះ​នេះ​ផង​ដែរ​ហើយ​វា​មិន​ប៉ះពាល់​សុខភាព​ទៀតផង​។​

​ប្រសិនបើ​អ្នក​ត្រូវ​ប្រើ​ថ្នាំ​ក្រពះ ដូច​ជា​ស្ករ​គ្រាប់ ឬ​ក្តៅក្រហាយ​ដើមទ្រូង​ញឹកញាប់ ឬ​ប្រើ​ថ្នាំបន្សាប​ក្រពះ​លើស​ពី​ពីរ​អាទិត្យ នោះ​អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ហើយ​។ អ្នក​អាច​នឹង​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ ដែល​វា​អាច​ធ្វើ​សុខភាព​អ្នក មាន​បញ្ហា​ធ្ងន់ធ្ងរ​បាន​។​

​ក្រៅពី​ថ្នាំពេទ្យ តើ​មាន​ថ្នាំបុរាណ​ណា ដែល​អាច​ជួយ​បញ្ហា​នេះ​បាន​ទេ​?

Melatonin ដែល​ជា​ប្រភេទ​អាហារ​បំប៉ន សម្រាប់​ជំនួយ​ដល់​ការ​គេង ត្រូវបាន​គេ​យក​មក​សិក្សា​ថា អាច​ជួយ​បន្ថយ​អាការៈ ក្តៅក្រហាយ​ចុងដង្ហើម​នេះ​បាន​។ ប៉ុន្តែ ការស្រាវជ្រាវ​នេះ មិនទាន់​មាន​ភាពទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​ពេញលេញ​នោះទេ​។​

​មុន​ពេល​សម្រេច​ចិត្ត ប្រើប្រាស់​អាហារ​បំប៉ន ឬ​ថ្នាំបុរាណ​ណាមួយ អ្នក​គួរ​ប្រុងប្រយ័ត្ន និង​ប្រឹក្សា​យោបល់ ជាមួយ​គ្រូពេទ្យ​របស់​អ្នក​ជាមុនសិន ពីព្រោះ​អាហារ​បំប៉ន​មួយចំនួន អាច​នឹង​មាន​ប្រតិកម្ម ជាមួយ​ថ្នាំ​ដែល​អ្នក​កំពុង​ប្រើប្រាស់​រាល់ថ្ងៃ​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។