ស៊ី​រាំង ៖ ចង់​មាន​ស្នេហា តែ​មិន​ប្រាថ្នា​ប្តី​គេ ខ្លាច​មាន​បាបកម្ម 

ស៊ី​រាំង ៖ ចង់​មាន​ស្នេហា តែ​មិន​ប្រាថ្នា​ប្តី​គេ ខ្លាច​មាន​បាបកម្ម 

​រាជធានី​ភ្នំពេញ : បុប្ផា​ដែល​ដុះ​ក្នុង​ទឹកដី​ខេត្តកណ្តាល​កញ្ញា ស៊ី​រាំង មានឈ្មោះ​ដើម អឿន​ចាន់​ឡុង មាន​បងប្អូន​៤​នាក់ (​ប្រុស​២​នាក់​) នាង​ជា​កូន​ទី​៤​ក្នុង​គ្រួសារ​អាជីវករ​។ ស៊ី​រាំង​ប្រាប់ថា ខ្ញុំ​ស្រឡាញ់​សិល្បៈ​តាំងពីក្មេង​មកម្ល៉េះ គឺ​ស្រឡាញ់​ការ​ច្រៀង​ខ្លាំង​ជាង​។ ខ្ញុំ​គ្មាន​ឈាមជ័រ​ជា​អ្នកសិល្បៈ​ឡើយ គឺ​ក្នុងចំណោម​បងប្អូន​ទាំងអស់​មានតែ​ខ្ញុំ​ទេ ដែលមាន​និស្ស័យ​សិល្បៈ​។ កាលពី​ឆ្នាំ​២០១២ ខ្ញុំ​បាន​ចេញពី​ខេត្ត​មក​រស់នៅ​ជាមួយ​បងស្រី​នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ពេលនោះ​ខ្ញុំ​មាន​មិត្ត​ភ័ក្តិ​ដែលជា​អ្នកសិល្បៈ​គេ​ក៏បាន​ណែនាំ​ផ្លូវ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ឧិ​កាស​បាន​ចូល​សិល្បៈ​។​

 

​ស៊ី​រាំង​បន្ថែមថា ខ្ញុំ​បាន​បោះជំហាន​ចូល​សិល្បៈ​ក្នុង​ឆ្នាំ​២០១៣ តែ​មិនបាន​ចាប់​អាជីព​ចម្រៀង​ដូច​អ្វីដែល​ខ្ញុំ​ស្រឡាញ់​កាលពី​ក្មេង​នោះទេ ព្រោះ​សំឡេង​ខ្ញុំ​ប្រើ​មិនបាន​ល្អ ទើប​ខ្ញុំ​ងាក​មក​ចាប់យក​ការសម្តែង និង​ដើរ​ម៉ូដ​វិញ​។ ចំពោះ​ការបោះ​ជំហាន​ដំបូង​ក្នុង​វិថី​សិល្បៈ​វា​មិនមែនជា​រឿង​ងាយស្រួល នោះទេ មិន​ត្រឹមតែ​ត្រូវ​ប្រឈមមុខ​ជាមួយ​អ្នកផ្ទះ​ខ្លាច​គាត់​មិន​សប្បាយចិត្ត ខ្ញុំ​ក៏ត្រូវ​តស៊ូ និង​ជម្នះ​ចិត្ត​ប្រឹងប្រែង ព្រោះ​ចូល​ដំបូង​ពុំមាន​ខាង​ផលិតកម្ម​ណា​ស្គាល់​ច្រើន​ទេ​។ ទម្រាំ​តែមាន​មុខមាត់​ដូច​សព្វថ្ងៃ គឺជា​រឿង​លំបាក​បំផុត​សម្រាប់​ខ្ញុំ ។ 

 

​ពាក់ព័ន្ធ​ការសម្តែង​ត្រូវបាន​តារា​ស្រី​សាច់​សខ្ចី​ដូច​បណ្តូលចេក​រូបនេះ អះអាងថា ឈុត​ឆាក​អ្វី​ក៏​ខ្ញុំ​អាច​សម្តែង​បានដែរ មិន​ថា សម្តែង​ជា​តួ​ស្លូត កាច ឬ​សិច​ស៊ី​កម្រិតណា​នោះទេ ។ ប្រសិនបើ​មាន​ផលិតកម្ម​ណា​តម្រូវ​ឲ្យ​ខ្ញុំ​សម្តែង ជា​តួអង្គ​ដែលមាន​ឈុត​ឆាក​សិច​ស៊ី​បែបណា​ក៏​ខ្ញុំ​ធ្វើ​បានដែរ ។ 

 

​ស៊ី​រាំង បានបញ្ជាក់​ពី​ទស្សនៈ​របស់ខ្លួន​ថា មិនមែន​ខ្ញុំ​ជា​តារា​សិល្បៈ​ថ្មីថ្មោង​ចង់​ថត​សិច​ស៊ី​ដើម្បី​ឲ្យ ទស្សនិកជន​ចាប់​អារ​ម្ម​ណ៏​នោះទេ តែ​នោះ​គឺជា​អ្វីដែល​ខ្ញុំ​ចូលចិត្ត និង​ជា​ចំណុច​ដែល​ខ្ញុំ​ត្រូវ​ចាប់ផ្តើម ព្រោះ​មនុស្ស​ម្នាក់ៗ​មានការ​ស្រឡាញ់​ចូលចិត្ត និង​ស្ទីល​រៀងៗ​ខ្លួន ។ ដូចជា​អ្នកខ្លះ​ចូលចិត្ត​ស្រគត់ស្រគុំ អ្នកខ្លះ​ចូលចិត្ត​ឆើតឆាយ ឯខ្ញុំ​ហ៊ាន​សិច​ស៊ី​តែ​ពេល​សម្តែង​ប៉ុណ្ណោះ ។ ប៉ុន្តែ​ពេលចេញ​ទៅ​ក្រៅ​ខ្ញុំ​តុបតែង​ខ្លួន​ធម្មតា​ស្លៀកពាក់​ជិតៗ ។ 

 

​កន្លងមក​មហាជន​ជាច្រើន​បានលើកឡើង​ថា តារា​សិល្បៈ​មួយចំនួន​ហ៊ាន​បញ្ចេញ​ភាព​សិច​ស៊ី គឺ​ចង់យក​សិល្បៈ​ធ្វើជា​ស្ពាន ។ ចំពោះ​ការលើកឡើង​បែបនេះ​ត្រូវបាន​តារា​សម្តែង​វ័យ​២០​ឆ្នាំ និយម​ថតរូប​បញ្ចេញ​គល់​សុដន់​យ៉ាង​មូល​ក្បំ​រូបនេះ​សំណូមពរ​ថា សូមកុំ​យល់ច្រឡំ​មកលើ​នាង​បែបនេះ​អី ។ នាង​ចូលប្រឡូក​សិល្បៈ​ដោយសារ​ការស្រឡាញ់​តែប៉ុណ្ណោះ មិនមែន​មានបំណង​យក​សិល្បៈ​ធ្វើជា​ស្ពាន​ឡើយ ។ នាង​ប្រាប់ថា ពេល​នាង​បោះជំហាន​ចូល​សិល្បៈ​ដំបូង​មាន​បុរស​ក្នុង​និង​ក្រៅ​ស្រុក​ចង់ ឧបត្ថម្ភ​នាង ហ៊ាន​ផ្តល់​អ្វីៗ​គ្រប់យ៉ាង​ដល់​នាង​ទៅហើយ​។ ប្រសិនបើ​នាង​សម្រេចចិត្ត​ជ្រើសរើស​ផ្លូវ​ដើរ​ដូច​គេ​បានលើកឡើង​នោះ ក៏​មិនមែន​សព្វថ្ងៃ​នាង​នៅតែ​ជិះ​តាក់ស៊ី​ទៅ​ថត​នោះទេ ម្ល៉េះ​សមនាង​មាន​រថយន្ត​ទំនើប​ជិះ​និង​គេ​ទៅហើយ ។ 

 

​ស៊ី​រាំង​ប្រាប់ថា សព្វ​នេះ​ខ្ញុំ​គ្មាន​ពាក់ព័ន្ធ​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ ។ ក្រុមគ្រួសារ​ផ្តែផ្តាំ​ខ្ញុំ​មិន​ឲ្យ​ប្រព្រឹត្ត​រឿង​ស្នេហា​ក្រែង​ប៉ះ ទៅលើ​ស្វាមី​គេ ។ ខ្ញុំ​ខ្លាច​ទទួល​បាបកម្ម ទើប​ខ្ញុំ​មិន​ប៉ះពាល់​របស់គេ​ទេ ។ ស៊ី​រាំង បន្ថែមថា ខ្ញុំ​សង្ឃឹមថា អ្វីដែល​ខ្ញុំ​ប្រឹង​ធ្វើ​ល្អ និង​បាន​ជួប​មនុស្ស​ប្រុស​ល្អ​ក្នុង​ជីវិត​របស់ខ្ញុំ​៕

ស៊ី​រាំង ៖ ចង់​មាន​ស្នេហា តែ​មិន​ប្រាថ្នា​ប្តី​គេ ខ្លាច​មាន​បាបកម្ម 

ស៊ី​រាំង ៖ ចង់​មាន​ស្នេហា តែ​មិន​ប្រាថ្នា​ប្តី​គេ ខ្លាច​មាន​បាបកម្ម