ជន​ជា​តិ​វៀត​ណាមលោត​សម្លាប់​ខ្លួន ពី​លើ​សណ្ឋា​គារ ប៉ាស៊ីហ្វិច មិន​ដឹង​មូល​ហេ​តុ

ភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី ៧ ខែ តុ​លា ឆ្នាំ ២០១៥ នេះ​ស្ថិត​នៅ​ចំ​ណុច​ផ្លូវ​លេខ ១៥៤ កែង​នឹង​ផ្លូវ​មុ​នី​វង្ស ក្នុង​សង្កាត់​ផ្សា​រថ្មី​ទី ១ ខណ្ឌ​ដូន​ពេញ ជន​ជា​តិ​វៀត​ណាម​ម្នាក់​បាន​លោត​សម្លាប់​ខ្លួន ពី​លើ​សណ្ឋា​គារ ប៉ា​ស៊ី​ហ្វិច បណ្ដាល​ឲ្យ​សន្លប់​ស្ដូក​ស្ដឹង បែក​ក្បាល​ហូរ​ឈាម​រង​របួស​ធ្ងន់​ធ្ងរ ត្រូវ​បាន​សមត្ថ​កិច្ច​និង​ក្រុម​គ្រួ​សារជន​រង​គ្រោះ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។ សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​ជា​តិ​វៀត​ណាម​នោះ​បាន​មក​ស្នាក់​នៅ ក្នុង​បន្ទប់​លេខ ២០៥ ជាន់​ទី ២ នៃ​សណ្ឋា​គារ ប៉ា​ស៊ី​ហ្វិច​ ដោយ​មាន​មិត្ត​ភក្តិ​ពីរ​នាក់​ទៀត ក្នុង​នោះ​មាន​ស្រី​ម្នាក់ ហើយ​ទើប​មក​ស្នាក់​នៅ បាន​តែ​១​យប់​ប៉ុ​ណ្ណោះ​។ គេ​មិន​ទាន់​ដឹង​ថា ​តើ​នេះ​ជា​ករណី​លោត​សម្លាប់​ខ្លួន ឬ​ជា​អំ​ពើឃាតកម្ម​​នោះ​ទេ ខណៈ​ដែល​ក្រោយ​កើត​ហេ​តុ​សមត្ថ​កិច្ច​ បាន​នាំ​មិត្ត​ជន​រង​​គ្រោះ​ទាំង​ពី​រនាក់​នោះ ទៅ​សួ​រនាំ​នៅ​អធិ​ការ​ដ្ឋាន​នគ​របាល​ខណ្ឌ ដើ​ម្បី​រក​មូល​ហេតុ​ពិត​ប្រាក​ដ ៕ ដោយ៖ ចាន់ធី