៩​ខែ ឆ្នាំ​២០១៥ អគ្គ​នា​យក​ដ្ឋាន​ពន្ធ​ដារប្រ​មូល​ពន្ធ​បាន​ជិត ១​ពាន់​លាន​ដុ​ល្លារ

ភ្នំពេញ៖ រយៈ​ពេល ៩​ខែ ឆ្នាំ​២០១៥ នេះ​អគ្គ​នាយ​ក​ដ្ឋាន​ពន្ធ​ដារ​ នៃ​ក្រ​សួង​សេដ្ឋ​កិច្ច និង ហិ​រញ្ញ​វត្ថុបាន​ប្រ​មូល​ពន្ធ ដែល​ជា​ចំ​ណូ​ល​ថវិ​កា​ជាតិ​បាន​ជិត ១​ពាន់​លាន​ដុ​ល្លារ​អា​មេ​រិក​ កើន​លើស​ឆ្នាំ ២០១៤ កន្លង​ទៅ ២៥​ភាគ​រយ ។ យោង​តាម​សេច​ក្តី​ប្រ​កាស​ព័ត៌​មាន នៃ​កិច្ច​ប្រ​ជុំ​បូក​សរុបលទ្ធផល ការងារប្រមូលពន្ធប្រចាំខែកញ្ញា និង ប្រចាំត្រី មាសទី៣ ឆ្នាំ​២០១៥ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០ ១៥ ក្រោម​អធិ​បតី​ភាព​លោ​ក​​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០១៥នេះ អគ្គ​នា​យក​ដ្ឋានពន្ធដារបានប្រមូលពន្ធ បង់ចូលថវិកាជាតិបានចំនួន ៣.៩៨៩.២៤៥ ,៩១ លានរៀល គិត​ជា​ដុ​ល្លា​រស្មើ​នឹង​ប្រ​មា​ណ​ ៩៩៧,៣១លានដុល្លារអាម៉េរិក ដែលចំនួននេះ កើនឡើង ជាង ២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាល​ពី​ឆ្នាំ ២០១៤ ។ ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី […]