កម្មក​រធ្វើ​លូ​ម្នាក់ត្រូវ​ប៉ែល​អេ​ស្កា​វ៉ា​ទ័រ ធ្លាក់​សង្កត់​ផ្ទប់​នឹង​របាំង​លូ​ស្លាប់

កោះកុង៖ កម្មករ​ធ្វើ​លូ​ម្នាក់ ត្រូវ​បាន​ប៉ែល​អេ​ស្កា​វ៉ា​ទ័រ​កាប់​កាយ​ដី ធ្លាក់​សង្កត់ហើយ​កៀប​ជាប់​ជា​មួយ​របាំង​លូ​ បណ្តា​ល​ឲ្យ​ស្លា​ប់​យ៉ា​ង​អណោច​អធ័ម​ កាល​ពី​រ​សៀល​ថ្ងៃ​ទី ៦ ខែ តុលា ឆ្នាំ ២០១៥ ស្ថិត​នៅ​ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌល​សី​មា ខេត្ត​កោះ​កុង ។ ជនរងគ្រោះមាន ឈ្មោះ ជៀម កុសល អាយុ៣៤ឆ្នាំ រស់នៅខេត្តបាត់ដំបង ។ បើតាមមន្រ្តីនគរបាល មុនពេលកើតហេតុ ជន​រង​គ្រោះ កំពុងស្ថិតនៅក្រោមលូ ស្រាប់តែអេស្កាវ៉ាទ័រកាយដី បែក ទុយោប្រេងបណ្តាលឲ្យបែលកាយដី ដាច់​ធ្លាក់​សង្កត់​ជន​រង​គ្រោះ និងកៀបជាមួយរបាំងលូ ស្លាប់ភ្លាមៗតែម្តង៕ ដោយ៖ ចាន់ធី

  • កម្មក​រធ្វើ​លូ​ម្នាក់ត្រូវ​ប៉ែល​អេ​ស្កា​វ៉ា​ទ័រ ធ្លាក់​សង្កត់​ផ្ទប់​នឹង​របាំង​លូ​ស្លាប់已关闭评论
  • 276 views
  • Hide Sidebar
    A+
Publish on:2015/10/07  Category:ក្នុងស្រុក