ជប៉ុន​បន្តផ្តល់ជំនួយដល់​អង្គការ​សកម្មភាព​កំចាត់មីនជប៉ុន ​(JMAS) ​ជាង៨០ម៉ឺនដុល្លារ

រាជធានីភ្នំពេញ ៖ ​ក្រោមគ្រោងការណ៍នៃ​ជំនួយឧបត្ថម្ភឥតសំណង​សម្រាប់គម្រោងអង្គការ​ក្រៅរដ្ឋាភិបាលជប៉ុន​ រដ្ឋាភិបាលជប៉ុននឹងផ្តល់​ជំនួយ​ចំនួន ​៨៨,១៦៤,៨៩០​យ៉េន​(ប្រមាណ៨០១​,៤៩៩ដុល្លារអាមេរិក) ​ដល់អង្គការសកម្មភាព​កំចាត់មីនជប៉ុន (JMAS) ​ដើម្បីអនុវត្តន៍គម្រោង​បង្កើនសមត្ថភាពបោស​សំអាតមីន​ដល់អង្គការ CMAC ជំហានទី២ ។

កិច្ចសន្យាផ្តល់​ជំនួយខាងលើនឹងត្រូវចុះហត្ថលេខា​ដោយលោក គូម៉ាម៉ារូ យូជិ ​ឯកអគ្គរាជទូតវិសាមញ្ញ ​និងពេញសមត្ថភាពរបស់​ប្រទេសជប៉ុនប្រចំាកម្ពុជា និងលោកស្រី ហ្វុឈិកាមិ ហិរុមិ ​ប្រធានតំណាងអង្គការ​ ​JMAS នៅស្ថានទូតជប៉ុន ​វេលាម៉ោង១០និង៣០នាទី​ព្រឹកថ្ងៃទី០៨ តុលា ២០១៥ ៕