ខណៈ​នេះនៅ​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​ មេឃ​កំពុង​ភ្លៀង​ខ្លាំង

ខេត្ត​មណ្ឌល​គិរី​ ៖ ខណៈ​នេះ​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃត្រង់ នៅ​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​ កំពុង​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង។

សូមអ្នក​ធ្វើ​ដំណើរ​ទាំងអស់​ដែល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៦ ជា​ពិសេស​ក្នុង​តំបន់​ស្រុក​អូរ​រាំង​ត្រូវ​ប្រុង​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ ព្រោះមេឃ​ភ្លៀង​ខ្លាំង​ពិ​បាក​មើលផ្លូវ៕