ពិធី​ប្រកាស​ផ្ទេរតំណែង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប

ខេត្ត​សៀម​រាប​ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧​ តុលា នៅ​រដ្ឋបាល​សាលាខេត្ត មាន​រៀបចំ​​ពិធី​ប្រកាស​ផ្ទេរតំណែង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​លោក កែវ ពេជ្រ​និមល ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​ត្រូវ​បាន​ចូល​និវត្តន៍ ​ហើយ​​ជំនួស​មក​វិញ​ដោយ​លោក លីវ សុ​ខុន ​។

ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​​លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​គណៈប្រតិភូ​អមដំណើរ និង​មន្ត្រី​ជុំវិញ​ខេត្ត​ចូលរួម​ជា​ច្រើន​នាក់​ផង​ដែរ​៕