[ក្តៅៗ] iH8sn0w អាច Jailbreak iOS 9 បានហើយ (មានវីដេអូ)

[ក្តៅៗ] iH8sn0w អាច Jailbreak iOS 9 បានហើយ (មានវីដេអូ)

បើយោងតាមវីដេអូថ្មីមួយ ដែលបានធ្វើការចុះផ្សាយតាមរយៈប្រព័ន្ធ YouTube បានប្រាប់ឱ្យដឹងថា iOS 9 អាច Jailbreak បានសម្រេចហើយ ដោយក្រុម Hakcer ប្រទេសកាណាដា iH8sn0w. អ្វីដែលជាភស្តុតាងជាក់លាក់ ក្រុមការងារ iOS i-Users ក៏បានធ្វើការបង្ហោះវីដេអូនោះឡើង ដែលមើលទៅគឺអាចជាការពិត យ៉ាងប្រាកដណាស់។ ទោះបីជា iH8sn0w អាចបំបែកកូដនោះក៏ពិតមែន តែមកទល់ពេលនេះ ក្រុមការងារទាំងនោះ ពុំទាន់បានដាក់ឱ្យប្រើប្រាស់នូវកម្មវិធី Jailbreak នៅឡើយ ដោយអាចនិយាយបានថាពួកគេកំពុងរៀបចំឱ្យដាច់ស្រលះសិន។ តើហ៊ានទាយទុកមុនទេរង្វាន់ទឹកប្រាក់ 3 លានដុល្លារ តើធ្លាក់ទៅលើ TaiG របស់ប្រទេសចិន ឫ iH8sn0w របស់កាណាដា? (ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា) - iDownloabBlog