ចាប់បាន​មេខ្លោង​ក្រុមចោរប្លន់​អ្នកលក់​មាស​នៅ​ផ្សារ​ចិន ខេត្ត​ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖​កម្លាំង​នគរបាល​ខេត្ត​បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ជា​មេខ្លោង​ចោរប្លន់​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អ្នកបង្កើត​ក្រុម​ជា អ្នកផ្ដល់​អាវុធ​ជា​អ្នកបញ្ជា​ឱ្យ​ប្លន់​និង​ជា​អ្នក​ចែក​ផលប្រយោជន៍ នៅ​យប់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​ជនសង្ស័យ​ជា​មេខ្លោង​ក្រុមចោរប្លន់​ម្នាក់នេះ ឈ្មោះ ឡុ​ញ ភារ​ម្យ ហៅ ស្លេក ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។ 

​    ​លោក កុល ផល្លារ ស្នងការរង ខេត្ត​ព្រះសីហនុ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រតិ​ប​ត្ដិ​ការ​នេះ កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល ក្រុងព្រះសីហនុ បើក​ការស្រាវជ្រាវ ហើយ​ឈានទៅដល់​ការចាប់ខ្លួន មេខ្លោង​ចោរប្លន់​ម្នាក់នេះ​តែម្តង ដែល​គេ​ដឹងថា ជា​មេខ្លោង​នៃ​ក្រុមចោរ​ដែល​ធ្វើ​សកម្មភាព​ប្លន់ អ្នកលក់​មាស នៅ​ផ្សារ​ចិន កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​៕ 

ចាប់បាន​មេខ្លោង​ក្រុមចោរប្លន់​អ្នកលក់​មាស​នៅ​ផ្សារ​ចិន ខេត្ត​ព្រះសីហនុ