​សម្តេច ស ខេង ចង់​ឲ្យ​ដោះលែង​និស្សិត​ដែល​គំរាម​សម្លាប់

រាជធានី​ភ្នំពេញ៖​លោក​ខៀវ​សុភ័គ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់ អ្នកសារព័ត៌មាន​ថាស​ម្តេច​ស ខេង​បាន​ឲ្យ​មន្ត្រី​រិះរក​វិធី​តាមផ្លូវ​ច្បាប់​ដើម្បី​ដោះលែង​និស្សិត ម្នាក់​ដែល​បាន​គំរាម​បោក​គ្រាប់បែក​សម្លាប់​រូបលោក​តាម​បណ្តាញ​សង្គម​ហ្វេ ស​ប៊ុ​ក​កាលពី​ចុងខែ​កញ្ញា នៅឯ​ខេត្តសៀមរាប​។ 

​    ​លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹងថា សម្តេច ស ខេង បាន​អាន​លិខិត​មួយច្បាប់​របស់​និស្សិត​ឈ្មោះ តៅ សាវឿន ដែល​បាន​សរសេរ​ចេញពី​ពន្ធនាគារ​ខេត្តសៀមរាប​សុំ​ការសន្តោស​លើកលែងទោស ។ 

​    ​អ្នកនាំពាក្យ​រូបនោះ​អះអាងថា សម្តេច ស ខេង មិនបាន​ប្តឹង​ឲ្យ​ចាប់ខ្លួន​និស្សិត​នោះទេ ហើយ​សម្តេច​ក៏​មិនបាន​ប្រកាន់ទោស​និស្សិត​នោះដែរ ប៉ុន្តែ​ក្រសួង​នឹងធ្វើ​លិខិត​ឆ្លើយតប​មួយ​ទៅកាន់​ក្រុមគ្រួសារ​និស្សិត​នោះ ។ 

​    ​គួរ​បញ្ជាក់ថា និស្សិត តៅ សាវឿន ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​បានទទួល​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ​ពី សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ (USEA) កាលពី​ថ្ងៃទី ២៨ កញ្ញា គ្រា​ដែល​ពិធី​នោះ​មានការ​ចូលរួម​ពីស​ម្តេច ស ខេង ផងដែរ​។ 

​     យ៉ាងណាក៏ដោយ​នៅក្នុង​លិខិត​របស់ តៅ សាវឿន ផ្ញើជូន​សម្តេច ស ខេង មានភ្ជាប់​ពាក្យ​ការសុំ​អភ័យទោស​ពី​លោក ស ខេង និង​សារភាព​នូវ​កំហុស​ដោយសារ​ការសរសេ​រ​របស់ខ្លួន «​ខ្វះ​ការពិចារណា និង​មាន​ភាព​ឆេវឆាវ​តែ​ជាក់ស្តែង​ខ្ញុំបាទ​ពុំបាន​ប្រព្រឹត្ត​នូវ​អំពើ​ដូច ការសរសេរ​នោះឡើយ​»​។ 

​    ​ក្រុមអ្នកច្បាប់ បាន​លើកឡើងថា ទោស​របស់​និស្សិត​នោះ​មិនអាច​ឲ្យ​រួចខ្លួន​បានទេ ហើយ​ដូចគ្នា​នឹង​យុវជន​ម្នាក់ទៀត​ឈ្មោះ គង់ រី​យ៉ា អាយុ​២៥ ឆ្នាំ ដែល​កំពុង​ជាប់​ឃុំឃាំង​ដូចគ្នា ។ ដូច្នេះ​បើ​មានការ​ដោះលែង​ក្នុងករណី​ណាក៏ដោយ​គឺ​ត្រូវតែ​ដោះលែង​ដូចគ្នា​៕

​សម្តេច ស ខេង ចង់​ឲ្យ​ដោះលែង​និស្សិត​ដែល​គំរាម​សម្លាប់