Fish & Co អញ្ជើញ​កុមារ​កំព្រា ញ៉ាំអាហារជុំគ្នា និងចែក​សម្ភារ​សិក្សា ក្នុង​ឱកាស​ភ្ជុំបិណ្យ

ភ្នំពេញ៖ ភោជនីយដ្ឋានអាហារសមុទ្រ មានឈ្មោះល្បី ជាពិសេសអាហារបែបសិង្ហបុរី Fish & Co Restaurant នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥នេះ បានអញ្ជើញក្មេងៗ ដែលជាកុមារកំព្រា តាមបណ្ដាអង្គការនានា ឲ្យមកទទួលទានអាហារ និងចែកជូននូវសម្ភារសិក្សា ដល់ពួកគេ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ ។

កញ្ញា អ៊ិន សុវណ្ណលីដា ប្រធានគ្រប់គ្រង ធនធានមនុស្ស ប្រចាំភោជនីយដ្ឋាន Fish & Co បានថ្លែងបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ឲ្យតែដល់រដូវបុណ្យជាតិធំៗ ជាពិសេសចូលឆ្នាំថ្មី និងបុណ្យភ្ជុំជាដើម Fish & Co Restaurant តែងតែចែកជូនអំណោយដល់កុមារកំព្រា គ្មានទីពឹងតាមបណ្ដាអង្គការនានា ដើម្បីចូលរួមលើកកំពស់កម្រិត ជីវភាពដែលកំពុងខ្វះខាត និងការលើកទឹកចិត្ត ដល់ពួកគេដែលខ្វះខាតភាពកក់ក្ដៅ ផងដែរ ។

ជាក់ស្ដែងថ្ងៃនេះ Fish &Co បានអញ្ជើញកុមារកំព្រា មកពីអង្គការ ចំនួន៣ មានដូចជា អង្គការ River Kid អង្គការ CIF និងអង្គការ ពន្លកថ្មី ដែលសរុបក្មេងទាំងអស់ មានចំនួន ៦០ នាក់ ដើម្បីបានមកញ៉ាំអាហារជុំគ្នា និងទទួលបាននូវអំណោយ ជាថវិកា និងសម្ភារសិក្សាមួយចំនួន ជួយសម្រួលដល់ការរស់នៅរបស់ពួកគេ បានមួយរយៈ ។

សូមបញ្ជាក់ថា Fish & Co Restaurant ជាភោជនីយដ្ឋាន មានអាហារ រសជាតិបែបគ្រឿង សមុទ្រស្រស់ៗ មកពីប្រទេសសិង្ហបុរី និងរសជាតិផ្សេងៗ ជាច្រើនទៀត តាមតម្រូវការលោកអ្នក ប្រកបដោយអនាម័យខ្ពស់ សេវាកម្មរហ័សទាន់ចិត្ត រសជាតិឆ្ងាញ់ តាមលក្ខណៈស្តង់ដារ អន្តរជាតិ ។ ថ្មីៗនេះ Fish & Co Restaurant បានប្ដូរទីតាំងថ្មី មកកាន់តំបន់ពិសេសបឹងកេងកង តាមបណ្ដោយផ្លូវលេខ៥៧ ក្នុងសង្កាត់ បឹងកេងកង១ ខណ្ឌចំការមន ដែលមានបរិវេណធំទូលាយជាងមុន និងមានបន្ថែមនូវសេវាកម្ម ម្ហូបអាហារជាច្រើនទៀត ៕