ក្រុមហ៊ុនដឹកអ្នក ដំណើរ ថោង ស៊ីង ប្រកាសមិនដំឡើងថ្លៃសំបុត្រ​ រថយន្តក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៖ ខណៈដែលមជ្ឈដ្ឋាន ទូទៅលើកឡើងថា ក្នុងឱកាស បុណ្យជាតិធំៗ រថយន្តក្រុង និងរថយន្ត ឈ្នួល មួយចំនួនដំឡើងថ្លៃសំបុត្ររថយន្តច្រើនហួសហេតុ ប៉ុន្តែក្រុមហ៊ុន ថោង ស៊ីង ដឹកអ្នកដំណើរ នៅព្រឹកថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០១៥នេះ បានប្រកាសថា ខ្លួនមិនដំឡើងថ្លៃសំបុត្រ ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនោះទេ។

លោក យ៉ាំ ស៊ីងម៉ៅ នាយកក្រុមហ៊ុន ថោង ស៊ីង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ស្របពេល ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវកុំឲ្យក្រុមហ៊ុនដឹកអ្នកដំណើរក្នុងស្រុកដំឡើងថ្លៃសំបុត្ររថយន្តនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក្រុមហ៊ុន ថោង ស៊ីងដឹកអ្នកដំណើរ នឹងមិនដំឡើង តម្លៃសំបុត្រឡើយ។

លោកបន្តថា ក្រុមហ៊ុននឹងមិនដាក់អ្នកដំណើរលើសចំនួននោះទេ ហើយក៏មិនបន្ថែមកៅអីជ័រសម្រាប់ ឲ្យអង្គុយលើសបន្ទុកដែរ។ ក្រុមហ៊ុនថែមទាំង free fiwi មានម៉ាស៊ីនត្រជាក់សម្រាប់បំពេញ តម្រុវការអ្នកជិះទាំងអស់។

លោកបានបន្ថែថា “ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក្រុមហ៊ុនយើងអត់មានការតំឡើងថ្លៃទេ តាមការ ណែនាំ របស់រាជរដ្ឋាភិបាលគឺមិនឡើងថ្លៃជាដាច់ខាត”។

គួរបញ្ជាក់ថា ក្រៅពីក្រុមហ៊ុន ថោង ស៊ីង មិនបានដំឡើងថ្លៃរថយន្តហើយ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានរួមចំណែកជួយដល់កម្មករ-កម្មការិនី រោងចក្រដែលខ្វះខាតថវិកា ធ្វើដំណើរទៅស្រុកកំណើតនោះ នៅថ្ងៃបុណ្យភ្ជុំធំក្រុមហ៊ុន នឹងដឹកជញ្ជួន ដោយឥតគិតថ្លៃសេវាផងដែរ ៕

ក្រុមហ៊ុនដឹកអ្នក ដំណើរ ថោង ស៊ីង ប្រកាសមិនដំឡើងថ្លៃសំបុត្រ​ រថយន្តក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ

ក្រុមហ៊ុនដឹកអ្នក ដំណើរ ថោង ស៊ីង ប្រកាសមិនដំឡើងថ្លៃសំបុត្រ​ រថយន្តក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ