ង៉យ ស្រ៊ីន ​ជឿ​ជាក់​ភ្នំពេញ​ក្រោន​លើក​ពាន MCL ស្រប​ពេល​ខ្លួន​អាច​នឹង​ចូល​លេង​បាន​វិញ​នៅ​វគ្គ​ខ្វែង

ង៉យ ស្រ៊ីន ​ជឿ​ជាក់​ភ្នំពេញ​ក្រោន​លើក​ពាន MCL ស្រប​ពេល​ខ្លួន​អាច​នឹង​ចូល​លេង​បាន​វិញ​នៅ​វគ្គ​ខ្វែង

ខ្សែ​ការពារ​ ង៉យ ស្រ៊ីន ​មាន​សង្ឃឹម​ខ្ពស់​ថា ​ក្លិប​ភ្នំពេញ​ក្រោន​នឹង​អាច​លើក​ពាន​លីក​កំពូល​កម្ពុជា (Cambodia League) ​បាន​នៅ​រដូវ​កាល​នេះ​ ព្រម​ទាំង​អាច​ទៅ​លេង​នៅ​ពាន​រង្វាន់ Toyota Cup ​នៅ​ប្រទេស​ថៃ​ទៀត​ផង បើ​ទោះ​បី​ជា​បច្ចុប្បន្ន​ក្លិប​បឹង​កេត​អង្គរ​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​មួយ​បណ្ដោះអាសន្ន​ក៏​ដោយ។

 

ង៉យ ស្រ៊ីន ​ជឿ​ជាក់​ភ្នំពេញ​ក្រោន​លើក​ពាន MCL ស្រប​ពេល​ខ្លួន​អាច​នឹង​ចូល​លេង​បាន​វិញ​នៅ​វគ្គ​ខ្វែង

ខ្សែ​បម្រើ ង៉យ ស្រ៊ីន

 

ង៉យ ស្រ៊ីន ​ជា​​​ខ្សែ​ការពារ​ឆ្នើម​​​ក្លិប​ភ្នំពេញ​ក្រោន ប៉ុន្តែ​ដោយ​មាន​របួស​បាក់​ដៃអំឡុង​​ពេល​ភ្នំពេញ​ក្រោន​​ប្រកួត​ឈ្នះ​បៀលប្រាយ​ ១-០ ​កាល​ពី​​​ថ្ងៃ​ទី២៩​ ខែ​កក្កដា ក៏​បាន​ធ្វើ​ឱ្យុ​រូប​គេ​​ខកខាន​ចូល​លេង​អស់​ជា​ច្រើន​ប្រកួត​មក​ហើយ។ ក្រោយ​សម្រាក​ព្យាបាល​ជា​ច្រើន​ខែ​មក​នេះ កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​​​រូប​នេះ​អាច​នឹង​ចូល​លេង​​វិញ​បាន​នៅ​វគ្គ​ខ្វែង​ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៨ ​ខែ​តុលា​នេះ ព្រោះ​បច្ចុប្បន្ន ស្រ៊ីន ​កំពុង​តែ​ហ្វឹកហាត់​បាន​វិញ​ជា​បណ្ដើរ​ៗ​ហើយ។  “ខ្ញុំ​ប្រហែល​អត់​បាន​លេង​២​ប្រកួត​ចុង​ក្រោយ​ទេ ប៉ុន្តែ​ខ្ញុំ​អាច​នឹង​ចូល​លេង​បាន​នៅ​វគ្គ​ខ្វែង។ ទោះ​ជា​អវត្តមាន​ខ្ញុំ ក៏​ភ្នំពេញ​ក្រោន​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ដណ្ដើម​យក​លេខ​មួយ ​ទៅ​លេង​នៅ Toyota Cup ​បាន​ដែរ ​ហើយ​រឿង​លើក​ពាន​ក្នុង​ស្រុក​វិញ យើង​មាន​សង្ឃឹម​ខ្ពស់”។ ស្រ៊ីន ​បាន​បញ្ជាក់​បន្ថែម ។

 

ភ្នំពេញ​ក្រោន​ និង​បឹង​កេត​បាន​ឡើង​ទៅ​វគ្គ​ខ្វែង​ដោយ​ស្វ័យប្រវត្តិ​ទៅ​ហើយ​បើ​ទោះ​ជា​សល់​២​ប្រកួត​ទៀត​ក៏​ដោយ ប៉ុន្តែ​ក្លិប​២​នេះ​ត្រូវ​ការ​ពិន្ទុ​ខ្ពស់​ជាង​គេ​ដើម្បី​បាន​ទៅ​លេង​ពាន​រង្វាន់ Toyota Cup ​នៅ​ប្រទេស​ថៃ។ ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ​ ពួកគេ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ថ្ងៃ​ទី​២២​ខែ​តុលា​ខាង​មុខ​នេះ។

 

ចំពោះ​វគ្គ​ខ្វែង​ (៤​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​តារាង) វិញ ​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៨​ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី​៦​ខែ​ធ្នូ​ដែល​ជា​ថ្ងៃ​ប្រកាស​ម្ចាស់​ជើង​ឯក​លីក​កំពូល​កម្ពុជា​តែ​ម្ដង៕

 

 ចុចអាន៖ខ្សែ​ប្រយុទ្ធ​​ការពារ​ជាតិ​ កែ វណ្ណៈ រំលឹក​ពី​ជីវិត​ដ៏​កម្សត់​កាល​ពី​​តូច

 

​អត្ថបទ៖ មុន្នី រម្យ