សាខាកាំកុងត្រូល កំពង់ផែអន្តរជាតិ ភ្នំពេញ ចុះអង្កេតទំនិញ នៅផ្សារច្បារអំពៅ

ភ្នំពេញ ៖ មន្រ្តីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ រួមសហការ ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និង អាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី ០៧ ខែ តុលា ឆ្នាំ២០១៥ បានចុះអង្តេតទំនិញ ជាគ្រឿងឧបភោគបរិភោគ នៅផ្សារច្បារអំពៅ និងហាងលក់ទំនិញ ។

លោក ប៊ុន ចំរើន ប្រធានសាខា បានអោយដឹងថា  ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា បា្ររព្ធពិធីកាន់ បិណ្យភ្ជុំ មន្រ្តីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានចុះអង្កេតទំនិញជាគ្រឿងឧបភោគបរិភោគ  ជាពិសេសដើម្បីទប់ស្កាត់ ការចរាចរជាយថាហេតុ នូវទំនិញម្ហូបអាហារមិនប្រក្រតី ដូចជាទំនិញខូចគុណភាព ផុតកំណត់រយៈពេលប្រើប្រាស់ ដែលអាជីវករ កំពុងដាក់តាំងលក់នៅតាមស្តង់លក់ទំនិញ ដើម្បីធានាអោយបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក្នុងឱកាសភ្ជុំបិណ្យ ។

លោក យូ ហេង អនុប្រធានសាខា បានបញ្ជាក់ថា មន្រ្តីយើង បានធ្វើតេស្តជាបឋមលើផលិតផលម្ហូបអាហារមិនទាន់កែច្នៃ ដើម្បីរកសារធាតុហាមឃាត់ដូចជាសារធាតុ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើយ៉ាងធ្ងន់ធ្ងរ ។ 

គួរបញ្ជាក់ថា កាលថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៥ អគ្គនាយកដ្ឋានកាំកុងត្រូល បានប្រជុំបូកសរុបសកម្មភាព ការងារប្រចាំខែ កញ្ញា លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុជាអគ្គនាយកកាំកុងត្រូល បានធ្វើការ ណែនាំដល់ប្រធាន សាខាកាំកុងត្រូលគ្រប់រាជធានី-ខេត្ត បន្តសកម្មភាពចុះត្រួតពិនិត្យ ទំនិញនៅតាមទីផ្សារ ក្នុងមូលដ្ឋានដែលខ្លួនទទួល ខុសត្រូវអោយបានសកម្ម ដើម្បីធានាអោយការផ្គត់ផ្គង់ផលិតផល ម្ហូបអាហារនៅ តាមទីផ្សារ ធានាសុវត្ថិភាពដល់ ប្រជាពលរដ្ឋកម្ពុជាក្នុងពិធីកាន់បិណ្យ ភ្ជុំនេះ  ៕