អភិបាល ខណ្ឌសែនសុខ ដឹកនាំមន្រ្តីរាជការ កាន់បិណ្ឌនៅ «វត្តក្រាំងធ្នង់» ជាលើកទី៤ នៃវេនថ្ងៃទី៩

ភ្នំពេញ ៖ លោក លី សាវេត ជាអភិបាល ខណ្ឌសែនសុខ បានដឹកនាំមន្រ្តីរាជការរបស់ខ្លួន បាននាំគ្នា ចូលរួមសូត្រមន្តធ្វើ បុណ្យកាន់បិណ្ឌនៅ វត្តក្រាំងធ្នង់ កាលពីល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ជាវេនបិណ្ឌថ្ងៃទី០៩ និងជាលើកទី៤នៃ ការចូលរួមកាន់បិណ្ឌរបស់មន្រ្តីរាជការខណ្ឌសែនសុខ ក្នុងភ្ជំឆ្នាំ២០១៥នេះ ។ ពិធីនេះក៏មានការចូលរួមពីមន្ត្រីរាជការ ទាំងអស់ព្រមទាំង កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។

នៅក្នុងពិធីសូត្រមន្ត កាន់បិណ្ឌនេះ លោកអភិបាលខណ្ឌ លី សាវេត បាននាំយកទេយ្យទាន ផ្សេងៗ ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ សរុបលុយខ្មែរ ចំនួន១៨៤២០០០ រៀលនិង៤០ដុល្លារ ព្រមទាំងប្រគេនចង្ហាន់ផងដែរ ដើម្បី ឧទ្ទិសនូវកុសលផលបុណ្យ នេះជូនដល់ឪពុកម្តាយ ជីដូនជីតា ដែលបានមរណភាព ទៅហើយនោះ និងសុំនូវសេចក្តីសុខ សប្បាយ ដល់កូនចៅ ដែលកំពុងរស់នៅ បន្តវេនធ្វើបុណ្យ ជូនតាមប្រពៃណីខ្មែរ ដែលមានទម្លាប់ ប្រារព្ធ ធ្វើដូច្នេះតាំងពីបុរាណកាលមក។

ការចូលរួមដឹកនាំ ធ្វើបុណ្យកាន់បិណ្ឌនៃ ពិធីបុណ្យភ្ជំបិណ្ឌនេះ ជាកាតព្វកិច្ចរបស់ យើងគ្រប់គ្នាដែលជាកូនខ្មែរ និយមកាន់សាសនាព្រះពុទ្ឋ ដែលជាសាសនា របស់រដ្ឋ និងដើម្បីជួយ លើកស្ទួយនូវវិស័យ ព្រះពុទ្ធសាសនា របស់ជាតិ យើងទាំងអស់គ្នាដែរ៕

អភិបាល ខណ្ឌសែនសុខ ដឹកនាំមន្រ្តីរាជការ កាន់បិណ្ឌនៅ «វត្តក្រាំងធ្នង់» ជាលើកទី៤ នៃវេនថ្ងៃទី៩

អភិបាល ខណ្ឌសែនសុខ ដឹកនាំមន្រ្តីរាជការ កាន់បិណ្ឌនៅ «វត្តក្រាំងធ្នង់» ជាលើកទី៤ នៃវេនថ្ងៃទី៩

អភិបាល ខណ្ឌសែនសុខ ដឹកនាំមន្រ្តីរាជការ កាន់បិណ្ឌនៅ «វត្តក្រាំងធ្នង់» ជាលើកទី៤ នៃវេនថ្ងៃទី៩

អភិបាល ខណ្ឌសែនសុខ ដឹកនាំមន្រ្តីរាជការ កាន់បិណ្ឌនៅ «វត្តក្រាំងធ្នង់» ជាលើកទី៤ នៃវេនថ្ងៃទី៩

អភិបាល ខណ្ឌសែនសុខ ដឹកនាំមន្រ្តីរាជការ កាន់បិណ្ឌនៅ «វត្តក្រាំងធ្នង់» ជាលើកទី៤ នៃវេនថ្ងៃទី៩

អភិបាល ខណ្ឌសែនសុខ ដឹកនាំមន្រ្តីរាជការ កាន់បិណ្ឌនៅ «វត្តក្រាំងធ្នង់» ជាលើកទី៤ នៃវេនថ្ងៃទី៩

អភិបាល ខណ្ឌសែនសុខ ដឹកនាំមន្រ្តីរាជការ កាន់បិណ្ឌនៅ «វត្តក្រាំងធ្នង់» ជាលើកទី៤ នៃវេនថ្ងៃទី៩

  • អភិបាល ខណ្ឌសែនសុខ ដឹកនាំមន្រ្តីរាជការ កាន់បិណ្ឌនៅ «វត្តក្រាំងធ្នង់» ជាលើកទី៤ នៃវេនថ្ងៃទី៩已关闭评论
  • 339 views
  • Hide Sidebar
    A+
Publish on:2015/10/07  Category:ក្នុងស្រុក