ឈ្មួញ​បន្ត​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ភ្នំ​ក្រហម ស្រុក​អូរ​យ៉ា​ដាវ​

​លោក វង្ស សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ក៏ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​អូ​រយ៉ា​ដាវ មិន​យកចិត្តទុកដាក់​ទប់ស្កាត់​សកម្មភាព​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រក​របៀប​ភ្នំ​ក្រហម ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ នោះទេ​។ ហេតុនេះហើយ​ទើប​ច្រករបៀង​ភ្នំ​ក្រហម ដែល​ឆ្លងកាត់​ក្រុមហ៊ុន​៧២​របស់​យួន ត្រូវបាន​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ទំនើបៗ​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដូចជា នគរបាល និង​យោធា ក៏​អាច​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឡំ បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៥ មាន​រថយន្ត​ទំនើបៗ​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន តាម​ច្រករបៀង​ភ្នំ​ក្រហម ភូមិ​ឡំ ឃុះ​ប៉ក់​ញ៉ៃ ឆ្លងកាត់​ក្រុមហ៊ុន​៧២​ចម្ការកៅស៊ូ​របស់​យួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ទំនើបៗ​ដូចជា ម៉ាក​តា​កូ​ម៉ា និង ធុន​ត្រា​ជាដើម គឺជា​របស់​ក្រុម​សមត្ថកិច្ច​វរ​ការពារ​ព្រំដែន​លេខ​៦២៣​។ ក្នុងនោះ​មាន​រថយន្ត​១​គ្រឿង​បាន​ដឹកឈើ​ប្រណីត ហើយ​ជាប់ផុង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2M-7663​ជា​រថយន្ត​របស់​សាច់ញាតិ លោក នួន សុ​វណ្ណា ហៅ​អូន​ធំ ប្រធាន​វរ​ការពារ​ព្រំដែន​លេខ​៦២៣ ហើយ​គ្មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន តាម​ច្រករបៀង​ភ្នំ​ក្រហម ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ភាគច្រើន​ប្រព្រឹត្ត​ដោយ​សាច់ញាតិ លោក នួន សុ​វណ្ណា និង​សមត្ថកិច្ច​វរ​ការពារ​ព្រំដែន​លេខ​៦២៣​តែម្ដង​។ បញ្ហា​នេះ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​ផងដែរ ព្រោះ​រយៈពេល​ជាច្រើន​ខែ​មកហើយ​ដែល​ច្រករបៀង​ភ្នំ​ក្រហម បានក្លាយ​ទៅជា​ទីតាំង​ដែល​ឈ្មួញ​ខិលខូច​ដឹកជញ្ជូន​ឈើ​ប្រណីត​ទោល​ក់នៅ​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត​។ ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​យ៉ា​ដាវ នាំគ្នា​សម្ងំស្ងៀម​ដើម្បី​ផលប្រយោជន៍ ហើយ​មិនដែល​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រករបៀង​ភ្នំ​ក្រហម​នោះឡើយ​៕

sde-1