លោក​ជំទាវ សាន្ត​ អរុណ អនុញ្ញាតឱ្យ​ប្រធាន​ថ្មី​របស់​UN-ACT ថ្នាក់​តំបន់​ចូល​ជួប​សម្តែង​ការ​គួរសម

រាជ​ធានី​ភ្នំពេញ​ ៖ កាលពី​រសៀល​ថ្ងៃ​ទី០៦ ​តុលា ​​២០១៥ នៅ​ទីស្តីការក្រសួង​កិច្ចការ​នារី លោក​ជំទាវ សាន្ត អរុណ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី និង​ជា​ប្រធាន​ក្រុមការងារ ខម​មី​ត កម្ពុជា (COMMIT) បាន​អនុញ្ញាតឱ្យ​លោកស្រី Kaori Kawarabayashi (​ជនជាតិ​ជប៉ុន​) ដែល​ជា​ប្រធាន​គម្រោង​ថ្មី​របស់ UN-ACT ថ្នាក់​តំបន់ ដែល​ត្រូវ​បាន​ជ្រើសតាំង​ថ្មី​ជំនួស​លោកស្រី Annette Lyth កាលពី​ខែសីហាកន្លង​មកនេះ និង​លោក Paul Buckley ជា​សហការី​ និង​ជា​អ្នកសម្របសម្រួល​បច្ចេកទេសបាន​ចូល​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​អំពី​ការ​សហប្រតិបត្តិការ​ក្នុង​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្សនៅ​ក្នុង​តំបន់​អនុ​តំបន់​ទន្លេមេគង្គ​ផង​ដែរ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព

  ​