ជនជាតិវៀតណាម លោតសម្លាប់ខ្លួន ពីលើសណ្ឋាគារ ប៉ាស៊ីហ្វិច សន្លប់ស្ដូកស្ដឹង ទាំងមិនដឹង មូលហេតុ

ភ្នំពេញ៖ ជនជាតិវៀតណាមម្នាក់ បានលោតសម្លាប់ខ្លួន ពីលើសណ្ឋាគារ ប៉ាស៊ីហ្វិច បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង បែកក្បាលហូរឈាម រងរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចនិង ក្រុមគ្រួសារជនរងគ្រោះ ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យកាល់ម៉ែត ។

ហេតុការណ៍នេះបាន កើតឡើងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥នេះ ស្ថិតនៅចំណុចផ្លូវលេខ១៥៤ កែងនឹងផ្លូវមុនីវង្ស ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនជាតិវៀតណាមនោះ បានមកស្នាក់នៅ ក្នុងបន្ទប់លេខ២០៥ ជាន់ទី២ នៃសណ្ឋាគារ ប៉ាស៊ីហ្វិច ដោយមានមិត្តភក្តិពីរនាក់ទៀត ក្នុងនោះមានស្រីម្នាក់ ហើយទើបមកស្នាក់នៅ បានតែ១យប់ប៉ុណ្ណោះ។ គេមិនទាន់ដឹងថា តើនេះជាករណីលោតសម្លាប់ខ្លួន ឬជាអំពើអត្តឃាតនោះទេ ខណៈដែលក្រោយកើតហេតុ សមត្ថកិច្ច បាននាំមិត្តជនរងគ្រោះ ទាំងពីរនាក់នោះ ទៅសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីរកមូលហេតុពិតប្រាកដ ៕

ជនជាតិវៀតណាម លោតសម្លាប់ខ្លួន ពីលើសណ្ឋាគារ ប៉ាស៊ីហ្វិច សន្លប់ស្ដូកស្ដឹង ទាំងមិនដឹង មូលហេតុ
ជនជាតិវៀតណាម លោតសម្លាប់ខ្លួន ពីលើសណ្ឋាគារ ប៉ាស៊ីហ្វិច សន្លប់ស្ដូកស្ដឹង ទាំងមិនដឹង មូលហេតុ
ជនជាតិវៀតណាម លោតសម្លាប់ខ្លួន ពីលើសណ្ឋាគារ ប៉ាស៊ីហ្វិច សន្លប់ស្ដូកស្ដឹង ទាំងមិនដឹង មូលហេតុ
ជនជាតិវៀតណាម លោតសម្លាប់ខ្លួន ពីលើសណ្ឋាគារ ប៉ាស៊ីហ្វិច សន្លប់ស្ដូកស្ដឹង ទាំងមិនដឹង មូលហេតុ
ជនជាតិវៀតណាម លោតសម្លាប់ខ្លួន ពីលើសណ្ឋាគារ ប៉ាស៊ីហ្វិច សន្លប់ស្ដូកស្ដឹង ទាំងមិនដឹង មូលហេតុ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត