​Anthony Martial ជាប់​ជា​កីឡាករ​ល្អ​ប្រចាំ​ខែសីហា និង​កញ្ញារបស់ PFA

កីឡា​៖​ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​ក្លិប​បិសាច​ក្រហម Manchester United គឺ​កីឡាករ Anthony Martial ត្រូវបាន​អ្នកគាំទ្រ​របស់​សមាគម​កីឡាបាល់ទាត់​អាជីព​ប្រទេស​អង់គ្លេស (PFA Fans' Premier League) បោះឆ្នោត​ឲ្យ​ឈ្នះ​ពានរង្វាន់​ជា​កីឡាករ​ល្អ​ប្រចាំ​ខែសីហា និង​ខែកញ្ញា​។​

​    ​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ Daily Mail បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង វ័យ​១៩​ឆ្នាំ​រូបនេះ​ត្រូវបាន​អ្នកគាំទ្រ​របស់​សមាគម​កីឡាបាល់ទាត់​អាជីព ប្រទេស​អង់គ្លេស (PFA Fans' Premier League) បោះឆ្នោត​ឲ្យ​ឈ្នះ​ពានរង្វាន់​ជា​កីឡាករ​ល្អ​ប្រចាំ​ខែសីហា និង​ខែកញ្ញា បន្ទាប់ពី​ខ្សែប្រយុទ្ធ​រូបនេះ​គឺជា​កីឡាករ​វ័យក្មេង​ដែលមាន​តម្លៃ​ខ្លួន ថ្លៃ​ជាងគេ​របស់​ពិភពលោក ដែល​ក្លិប​បិសាច​ក្រហម Manchester United នាំយក​មកពី​ក្លិប Monaco នៅ​ដើមរដូវ​កាល​នេះ​ក្នុងតម្លៃ​ពលកម្ម​ចំនួន ៣៦​លាន​ផោន​នៅ ហើយ​តម្លៃ​ខ្លូន​នេះ​មិនបាន​ធ្វើ​ឲ្យ​ក្លិប​បិសាច​ក្រហម Manchester United ខុស​បំណង​ឡើយ​ដោយ​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ក្នុងនោះ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ចំនួន​៣​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​២​លើក​ឲ្យ​ក្លិប​មួយ​នេះ​។​

​    ​គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ​របស់​ក្លិប​ក្បាល​ចចក Leicester City គឺ​កីឡាករ Riyad Mahrez និង​ខ្សែបម្រើ​ស្លាប​របស់​ក្លិប​ញញួរ​ធំ West Ham កីឡាករ Dimitri Payet ក៏​ស្ថិតក្នុង​តារាង​ឈរឈ្មោះ​បោះឆ្នោត​នេះ​ផងដែរ ប៉ុន្តែ​សំឡេង​បោះឆ្នោត​របស់​កីឡាករ​ទាំងពីរ​នេះ​មាន​តិចជាង​កីឡាករ Anthony Martial៕ 

​Anthony Martial ជាប់​ជា​កីឡាករ​ល្អ​ប្រចាំ​ខែសីហា និង​កញ្ញារបស់ PFA
​Anthony Martial ជាប់​ជា​កីឡាករ​ល្អ​ប្រចាំ​ខែសីហា និង​កញ្ញារបស់ PFA