អីុ​ប្រា​ហ៊ី​ម៉ូ​វិច ជា​កីឡាករ​ឆ្នើម​រក​គ្រាប់​បាល់​ឱ្យ​ក្លិប Paris SG ច្រើន​បំផុត

ស្លា​តាន អីុប្រា​ហ៊ី​ម៉ូ​វិច កំពូល​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ស៊ុ​យ​អែ​ត​រូប​នេះ ក្លាយជា​កីឡាករ​ស៊ុត​បាល់​បញ្ចូល​ទី​ឱ្យ​ក្លិប Paris SG បាន​ច្រើន​បំផុត​មាន​ចំនួន​១១០​គ្រាប់ ក្រោយ​ពី​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ទៀត​ក្នុង​ការ​ផ្តួល​ក្លិប​Marseille ក្នុង​លទ្ធផល​២-១ កាលពី​ថ្ងៃ​ទី​៥ តុលា កន្លង​ទៅ ។

ស្លា​តាន អីុ​ប្រា​ហ៊ី​ម៉ូ​វិច កំពូល​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ស៊ុ​យ​អែ​ត​រូប​នេះ​បាន​ក្លាយជា​ខ្សែប្រយុទ្ធ​កំពូល​របស់​ក្លិប Paris SG នៅ​លី​ក​កំពូល​របស់​បារាំង ។ គ្រាប់​បាល់​បញ្ចូល​ទី​២​គ្រាប់​របស់​កីឡាករ​រូប​នេះ គឺជា​គ្រាប់​ទី​១០៩ និង​១១០ ដែល​រកបាន​ឱ្យ​ក្លិប Paris SG ដោយ​បំបែក​ឯតទគ្គ​កម្ម​ចាស់​របស់​កីឡាករ​បេ​ដ្រូ ប៉ាវ​តេ​ឡា អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ ដែល​រកបាន​១០៩​គ្រាប់​ក្នុង​រយៈពេល​៥​ឆ្នាំ​លេង​ឱ្យ​ក្លិប​នេះ ៕

  • អីុ​ប្រា​ហ៊ី​ម៉ូ​វិច ជា​កីឡាករ​ឆ្នើម​រក​គ្រាប់​បាល់​ឱ្យ​ក្លិប Paris SG ច្រើន​បំផុត已关闭评论
  • 407 views
  • Hide Sidebar
    A+
Publish on:2015/10/07  Category:កីឡា