Justin Bieber បង្ហាញ​​រូប​​​សាក់​​ថ្មី​​​​​លើ​​សាច់ដុំ​ក្បាល​ពោះ​៦​កង់

Justin Bieber បង្ហាញ​​រូប​​​សាក់​​ថ្មី​​​​​លើ​​សាច់ដុំ​ក្បាល​ពោះ​៦​កង់

តារា​ចម្រៀង​សញ្ជាតិ​កាណាដា Justin Bieber បាន​បង្ហាញ​រូប​សាក់​ថ្មី​មួយ​ទៀត​នៅ​លើ​ក្បាល​ពោះ ​​ដែល​សរសេរ​ពាក្យ ‘Purpose’ បញ្ច្រាស​ នៅ​លើ​បណ្ដាញ​សង្គម Instagram កាល​ពី​​ថ្ងៃ​អង្គារ ម្សិល​មិញ។

 

Justin Bieber បង្ហាញ​​រូប​​​សាក់​​ថ្មី​​​​​លើ​​សាច់ដុំ​ក្បាល​ពោះ​៦​កង់

បើ​តាម​ការ​បង្ហើប​របស់​តារា​​វ័យ​២១​ឆ្នាំ រូប​សាក់​ពាក្យ ‘Purpose’ អាច​ជា​ឈ្មោះ​ចំណង​ជើង​អាល់ប៊ុម​ថ្មី​របស់​គេ​ ដែល​​ត្រៀម​ចេញ​នៅ​ប៉ុន្មាន​​សប្ដាហ៍​ខាង​មុន​នេះ។ ‘Purpose’ ​ ជា​រូប​សាក់​ទី​៣​នៅ​លើ​ក្បាល​ពោះ​របស់តារា​ចម្រៀង​រូប​នេះ​ ដែល​មាន​ទី​តាំង​នៅ​លើ​ផ្ចិត​ និង​នៅចន្លោះ​​កណ្ដាល​​រវាង​​រូប​សាក់​ចាស់​២​ទៀត។

 

ក្រៅ​ពី​រូប​សាក់​ថ្មី​នេះ Justin នៅ​មាន​រូប​សាក់​សំខាន់​ផ្សេង​ទៀត​នៅ​លើ​ដ​ង​ខ្លួន​របស់​គេ​នា​ពេល​កន្លង​មក ។ ថ្មី​នេះ​ គេ​ក៏​ទើប​តែ​បញ្ចប់ការរៀបចំ​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ពិភពលោក​​ សម្រាប់​ផ្សព្វផ្សាយអាល់ប៊ុម​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី និង​នូវែលហ្សេឡង់​​ផង​ដែរ៕

 

Justin Bieber បង្ហាញ​​រូប​​​សាក់​​ថ្មី​​​​​លើ​​សាច់ដុំ​ក្បាល​ពោះ​៦​កង់

 

 

-ចុចអាន៖ទស្សនា​​ចម្រៀង​១០បទ​​កំពូល​ៗ​លើ​តារាង Billboard សប្ដាហ៍​នេះ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail