ចាប់អារម្មណ៍​ជាមួយ​សញ្ញាបត្រ​បណ្ឌិត​ខាង​អក្សរសាស្ត្រ​ឆ្នាំ​១៩៦៧​ និង​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា​ឆ្នាំ​២០០៦​ ថ្វាយ​សម្តេច​សង្ឃ​

​សម្តេចព្រះ​មហាសុមេធាធិបតី​ ជួន​ ណាត​ ជោ​ត​ញ្ញា​ណោ​ ព្រះ​សង្ឃរាជ​គណៈមហានិកាយ​ដែល​ប្រសូត​នៅ​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​១៨៨៣​ នៅ​ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវ​បាន​ក្រសួងអប់រំជាតិ​នា​សម័យ​សង្គមរាស្ត្រនិយម​ (​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​១)​ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ ថ្វាយ​នូវ​សញ្ញាបត្រ​បណ្ឌិត​ខាង​អក្សរសាស្ត្រ​ ដោយ​និទ្ទេស​មហាប្រសើរ​ នា​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​១៩៦៧​ តាម​កំណត់ហេតុ​ចុះ​ថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ​១៩៦៧​ ដែល​គណៈកម្មការ​ប្រឡង​ប្រជុំ​នៅ​សាកល​វិទ្យា​ធិ​ការដ្ឋាន​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ ។​

​ដោយឡែក​ សម្តេចព្រះ​ឧត្តម​បញ្ញា​ ដូង​ ផង់​ ព្រះ​ចៅអធិការ​វត្ត​ព្រែក​ប្រាំង​ និង​ជា​សមាជិក​ថេរ​សភា​នៃ​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​ ដែល​ប្រសូត​នៅ​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​១៩៣២​ នៅ​ខេត្តកំពង់ចាម​ ត្រូវ​បាន​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ថ្វាយ​នូវ​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា​ផ្នែក​វប្បធម៌​ និង​សាសនា​ នា​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០០៦​ តាម​សំណូមពរ​របស់​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ (​ស​.​ច​.​ព​-CUP)​ ចុះ​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០០៦​ ។​

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ទាក់ទង​ទៅ​នឹង​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា​ ដែល​សម្តេចព្រះ​ឧត្តម​បញ្ញា​ ដូង​ ផង់​ ទទួល​បាន​នោះ​ គឺ​ត្រូវ​បាន​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នា​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ប្រើ​ពាក្យពេចន៍​ជាមួយបព្វជិតថា​ "​ប្រគល់​ជូន​"​ និង​ "​កើត​"​ ដូច​ជា​ការ​ប្រើ​ពាក្យ​ជាមួយនឹង​គ្រហស្ថ​ធម្មតា​ទៅ​វិញ​ ។​

​តើ​ប្រិ​យ​មិត្ត​អ្នក​អាន​យល់​ឃើញ​យ៉ាងណា​ដែរ​ ចំពោះ​សញ្ញាបត្រ​បណ្ឌិត​ខាង​អក្សរសាស្ត្រ​របស់​សម្តេចព្រះ​មហាសុមេធាធិបតី​ ជួន​ ណាត​ ជោ​ត​ញ្ញា​ណោ​ឆ្នាំ​១៩៦៧​ និង​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា​ផ្នែក​វប្បធម៌​ និង​សាសនា​ របស់​សម្តេចព្រះ​ឧត្តម​បញ្ញា​ ដូង​ ផង់​ ឆ្នាំ​២០០៦​ ?​ ៕​

ចាប់អារម្មណ៍​ជាមួយ​សញ្ញាបត្រ​បណ្ឌិត​ខាង​អក្សរសាស្ត្រ​ឆ្នាំ​១៩៦៧​ និង​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា​ឆ្នាំ​២០០៦​ ថ្វាយ​សម្តេច​សង្ឃ​ចាប់អារម្មណ៍​ជាមួយ​សញ្ញាបត្រ​បណ្ឌិត​ខាង​អក្សរសាស្ត្រ​ឆ្នាំ​១៩៦៧​ និង​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា​ឆ្នាំ​២០០៦​ ថ្វាយ​សម្តេច​សង្ឃ​