ឃាតកម្ម​នៅ​ក្រុង​សៀមរាប រកឃើញ​អត្តសញ្ញាណ ប៉ុន្តែ​មិនទាន់​រកឃើញ​មូលហេតុ​

​សៀមរាប: ដោយយោង​ទៅតាម​ការស្រាវជ្រាវ ស្ទើរ​ពេញ​មួយថ្ងៃ សមត្ថកិច្ច​បាន​រកឃើញ​អត្ត​សញ្ញា ណ​នៃ​ការស្លាប់​របស់​ជនរងគ្រោះ​នោះ​ហើយ ប៉ុន្តែ​ការស្លាប់​របស់​ជនរងគ្រោះ សមត្ថកិច្ច​រក​មិនទាន់ ឃើញ​ពន្លឺ​ថា​ជន​នោះ​ស្លាប់​ដោយសារ​អ្វី​ពិតប្រាកដ​។
​    ​
​សូម​បញ្ជាក់ដែរថា កាលពី​វេលា​ម៉ោង​១០.៣០​នាទី​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៥ ប្រជា ពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​ឃាតកម្ម​ដ៏​ឃោរឃៅ​មួយ ស្ថិតនៅ​ភូមិ​ព្រៃ​គុយ សង្កាត់​អំពិល ក្រុ ង​សៀមរាប ខេត្តសៀមរាប ហើយ​ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច​។​
​    ​
​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ស្នងការ​នៅ​ខេត្តសៀមរាប​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ និង​បាន​រកឃើញ​ម៉ូតូ​មួយគ្រឿង​របស់​ជនរងគ្រោះ ដែល​ស្ថិតនៅ​ក្បែរ​សាកសព ហើយ​សមត្ថកិច្ច​មិនទាន់​ដឹងថា ជនរងគ្រោះ​ស្លាប់​ពី​ពេលណា​មក​ដែរ ហើយ​ថែមទាំង​មិន​ស្គាល់​អត្ត សញ្ញាណ និង​បាន​សន្និដ្ឋានថា ករណី​នោះ​ជា​អំពើ​ឃាតកម្ម​។​
​    ​
​ឆ្លងតាម​ការស្រាវជ្រាវ​ពេញ​មួយ​ថ្ងៃទី​០៥ ខែតុលា ហើយ​សមត្ថកិច្ច​បានរ​ក​ឃើញ​អត្តសញ្ញាណ​ជនរងគ្រោះ​នោះ​ហើយ គឺ​គាត់​មានឈ្មោះ កែវ វណ្ណៈ ឬ កែវ រតនៈ ភេទ​ប្រុស កើត​នៅ​ឆ្នាំ​១៩៨៦ មុខរបរ រត់​ម៉ូតូឌុប​មុខ​ភោជនីយដ្ឋាន​ទន្លេសាប មាន​ទីកន្លែង​កំណើត​នៅ​ស្រុក​បាត់ដំបង ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។ ជនរងគ្រោះ​ដំបូង​ឡើយ​គឺ​ស្នាក់នៅ​ជាមួយ​សង្សារ​របស់គេ តែ​ក្រោយមក​នារី​ជា​សង្សារ​ក៏បាន​សុំ​បែក ដោយសារតែ​ជនរងគ្រោះ​មាន​ច​រិ​កមានៈ​បំផុត ពេល​ស្រវឹង​។​
​    ​
​ដោយឡែក​ស្ត្រី​ជា​សង្សារ​មានឈ្មោះ សូត្រ សុភា អាយុ​៣៥​ឆ្នាំ មាន​មុខរបរ​ជាជាង​អ៊ុតសក់ ក្រោយពី​បែក​ពី​សង្សារ គឺ​រូបនាង​បាន​ទៅ​ស្នាក់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​    ​
​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ កែវ វណ្ណៈ ជាម​នុស្ស ស្រលាញ់​ភេទ​ដូចគ្នា​ថែមទៀត​ផង​។ ទោះបី​សមត្ថកិច្ច​មិនទាន់​ស្រាវជ្រាវ​ដឹង​អំពី​ការស្លាប់​របស់​ជន រងគ្រោះ​នោះ​ក្តី ប៉ុន្តែ​គេ​គ្រប់គ្នា​និយាយថា ជនរងគ្រោះ​មិនមែន​ស្លាប់​ដោយ​អំពី​ប្លន់​នោះទេ គឺជា​គំនុំ សងសឹក​ច្រើនជាង​។ សមត្ថកិច្ច​ក៏បាន​ធ្វើការ​អង្កេត​រឿងនេះ​យ៉ាង​យកចិត្តទុកដាក់ ហើយ​សង្ឃឹមថា ជនដៃដល់ នឹងត្រូវ​ចាប់ខ្លួនបាន​នាពេលខាងមុខ​៕

ឃាតកម្ម​នៅ​ក្រុង​សៀមរាប រកឃើញ​អត្តសញ្ញាណ ប៉ុន្តែ​មិនទាន់​រកឃើញ​មូលហេតុ​

ឃាតកម្ម​នៅ​ក្រុង​សៀមរាប រកឃើញ​អត្តសញ្ញាណ ប៉ុន្តែ​មិនទាន់​រកឃើញ​មូលហេតុ​

ឃាតកម្ម​នៅ​ក្រុង​សៀមរាប រកឃើញ​អត្តសញ្ញាណ ប៉ុន្តែ​មិនទាន់​រកឃើញ​មូលហេតុ​
​រូបភាព​៖​សាកសព​ជនរងគ្រោះ​ដែល​សម្លាប់​នៅ​ក្រុង​សៀមរាប ឥលូវ​រកឃើញ​អត្តសញ្ញាណ ប៉ុន្តែ​ការស្លាប់​នៅ​មិនទាន់​រកឃើញ​មូលហេតុ​៕​គូលែន​