រថយន្តបុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ នៅ​ផ្លូវជាតិ​លេខ​៤

កណ្តាល: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង ក្នុង​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ រថយន្តបើក​បុក​ម៉ូតូ ក្នុងទិសដៅ​ស្របគ្នា ពីក្រោយ​ពេញទំហឹង ​កាលពី​វេលា​ម៉ោង ៦ ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គី​ទ្បូ​ម៉ែត្រ​លេខ ២៦-២៧ចំណុច​មុខ​ភូមិ ត្រពាំង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ដេ​ល​ស្លាប់​មានឈ្មោះ សៀង ធឿន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ភូមិបាក់ធ្មេញ​ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មុខ របរ​កម្មករ​។​

រីឯ​អ្នកបើករថយន្ត​បង្ក មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ បាន​គេចខ្លួនបាត់​។ តែឃាត់ខ្លួនអ្នករួមដំណើ​ជាមួយ​បាន​ម្នាក់​មានឈ្មោះ ជួន ចាន់​ដា​រា​ភេទ ប្រុស អាយុ៣៣ឆ្នាំ​នៅ​ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ​។​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​១គ្រឿង ម៉ាក ហុងដា សេ​១០០​កូ​រេ ពណ៌​ក្រហម​គ្មាន​លេខ បើក​ពី​កើត​​ទៅ​លិច ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ក៏ត្រូវ​រថយន្ត​បង្ករ​ហេតុ​១​គ្រឿង ម៉ាក រាយ​តុ​នពណ៌ ទឹកប្រាក់​ស្លាក​លេខ ភ្នំពេញ​2K-០673 បើក​ក្នុងទិសដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន ចាប់ហ្វ្រាំង​មិនទាន់ ក៏​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ ប្រកាច់​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ក្រោយពេល​កើតហេតុ​រថយន្ត បានរ​ត់ទៅ​ឈប់ នៅមុខ​ភូមិ ត្រពាំង​រាំង ឃុំ​ព្រៃ​ពួចស្រុក​អង្គស្នួល ហើយ​ម្ចាស់​គេចខ្លួនបាត់ ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​​អូស​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល រង់ចាំ​ដោះស្រាយ​គ្នាតាមច្បាប់​។ ចំណែក​សាកសព ត្រូវបាន​ប្រគល់ជូន ក្រុមគ្រួសារ យក​ទៅ​ធ្វ់​បុណ្យ​៕R​

រថយន្តបុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ នៅ​ផ្លូវជាតិ​លេខ​៤

រថយន្តបុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ នៅ​ផ្លូវជាតិ​លេខ​៤
រថយន្តបុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ នៅ​ផ្លូវជាតិ​លេខ​៤