នារី​ម្នាក់​ខឹង​សង្សារ​ចោទថា​មាន​ថ្មី លោត​ពីលើផ្ទះ​ជាន់​ទី​២​សម្លាប់ខ្លួន​

ភ្នំពេញ: នារី​ម្នាក់​ខឹង​សង្សារ​ចោទថា​មាន​អ្នកថ្មី តូចចិត្ត​លោត​ពីលើផ្ទះ​ជាន់​ទី​២​សម្លាប់ខ្លួន​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥​ស្ថិតនៅ​ផ្ទះ​លេខ​១២១​អើ​ដឺ ផ្លូវ​១៨៦​ហ្សេ​ត ភូមិ​៩ ក្រុម​២៤ សង្កាត់ទឹកល្អក់​៣ ខណ្ឌទួលគោក​។​

​នារី​រងគ្រោះ​មានឈ្មោះ ឃិន រដ្ឋា ភេទ​ស្រី អាយុ​២៦​ឆ្នាំ​មុខរបរ​បុគ្គលិក​ផែស្ងួត​តេងឡាយ មាន​ស្រុកកំណើត ភូមិ​ព្រែក​បង្កង ឃុំ​ព្រែក​លួង​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​។​

​តាម​ប្រភព​ត៌មាន​ពី​នារី​ម្នាក់​ត្រូវជា​មិត្ត​ជនរងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ថានារី​រងគ្រោះ​និង​សង្សារ​បានមក​ជួល​បន្ទប់​នៅ​កន្លែងកើតហេតុ​ខាងលើ​ប្រហែល​១​សប្តាហ៍​មកហើយ លុះ​នៅ​យប់កើតហេតុ​គូរ​សង្សារ​១​គូរ​នេះ បានឈ្លោះប្រកែក​គ្នា​ខ្លាំង​(​ដោយ​អ្នកជិតខាង​លឺថា​ភាគី​ខាង​ប្រុស​ចោទប្រកាន់​​ខាង​ស្រី​មាន​ប្រុស​ថ្មី​) ហើយក៏​បានរៀបចំ​សម្ភារៈ​ចាក​ចេញទៅ​បាត់ ធ្វើអោយ​នារី​រងគ្រោះ​នៅម្នាក់ឯង​មិនដឹង​គិត​អី​។​

​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​លឺ​សូរសម្លេង​លាន់​ដូចជា​មាន​អ្វី​ធ្លាក់​ពីលើ​មក​ដីស្រាប់តែ​មើលទៅ​ឃើញ​នារី​រងគ្រោះ​ទៅវិញ ក៏បង្ក​អោយមាន​ការភ្ញាក់ផ្អើល​​ដល់​អ្នករស់នៅ​ជុំវិញ​កន្លែងកើតហេតុ និង​ផ្តល់ដំណឹង​ដល់​សមត្ថកិច្ច​មូលដ្ឋាន អោយទំនាក់ទំនង​រថយន្ត​សង្គ្រោះ​មក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ប៉ុន្តែ​ជា​អកុសល់ ក្រោយពី​រថយន្ត​សង្គ្រោះបាន​មកដល់ កន្លែងកើតហេតុ​បានជួយសង្គ្រោះ​បឋម​ដែរ ។​មួយសន្ទុះ​ក្រោយមក នារី​រងគ្រោះ​បាន​ស្លាប់​បាត់ទៅ​។ ​ហើយ​រថយន្ត​សាមុយ​បាន​ត្រឡប់​ទៅវិញ​ដោយ​ទុក​សព​នារី​រងគ្រោះ​អោយ​សមត្ថកិច្ចមូលដ្ឋាន​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​និង​ស៊ើប​សួររក​សាច់​ញា​ត្តិ​បងប្អូន​​ដើម្បី​មក​ទទួលយក​ទៅធ្វើ​បុណ្យ​៕N​

នារី​ម្នាក់​ខឹង​សង្សារ​ចោទថា​មាន​ថ្មី លោត​ពីលើផ្ទះ​ជាន់​ទី​២​សម្លាប់ខ្លួន​

នារី​ម្នាក់​ខឹង​សង្សារ​ចោទថា​មាន​ថ្មី លោត​ពីលើផ្ទះ​ជាន់​ទី​២​សម្លាប់ខ្លួន​
នារី​ម្នាក់​ខឹង​សង្សារ​ចោទថា​មាន​ថ្មី លោត​ពីលើផ្ទះ​ជាន់​ទី​២​សម្លាប់ខ្លួន​