បុរស​ម្នាក់​ជិះ​ម៉ូតូ បុក​កន្ទុយ​រ៉ឺម៉ក​ដឹក​ទឹកកក ដួល​សើយ​ស្បែក​ថ្ងាស​ខាងមុខ រងរបួស​ធ្ងន់​

ភ្នំពេញ: បុរស​ម្នាក់​បាន​រយ៉ា​ស់ និង​បក​សើយ​ស្បែក​ថ្ងាស​ខាងមុខ រងរបួស​ធ្ងន់ បន្ទាប់ពី​បាន​ជិះម៉ូតូ​មិន​ប្រយ័ត្ន​ទៅបុក​កន្ទុយ​រ៉ឺម៉ក​ដឹក​ទឹកកក​ពីក្រោយ​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែតុលាឆ្នាំ​២០១៥ នៅ​ចំណុច​មុខផ្ទះ​លេខ​៧៧៦ ផ្លូវ​លេខ​១២៨ ភូមិ​២​សង្កាត់​ទឹកល្អក់​ទី​១ខណ្ឌទួលគោក ។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិៈ​ម៉ូតូ​១គ្រឿង ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ ២០១១ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោមក្នុងទិសដៅ​ពី​លិចទៅ​កើត​លុះ បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ជ្រុលទៅបុក​កន្ទុយ​រ៉ឺម៉ក​ដឹក​ទឹកកក​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រងរបួស​ក្បាល​របើកស្បែក​ថ្ងាស​ខាងមុខ​យ៉ាងធ្ងន់ធ្ងរ​តែម្តង ។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ ត្រូវបាន​បញ្ជូនទៅសង្គ្រោះបន្ទាន់​នៅ​គ្លី​នី​ក​ឯកជន​។​

 ចំណែក រីឯ​រ៉ឺម៉ក​ដឹក ទឹកកក​និង​ម៉ូតូ​​ត្រូវបាន​សមត្ថកិច្ច ធ្វើការ​វាស់វែង​និង​យកទៅរក្សាទុក​នៅ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រងចាំ​ដោះស្រាយនៅពេល​ក្រោយ ៕R