រាជរដ្ឋាភិបាល ត្រៀមរៀបចំ ព្រះរាជពិធីគោរព ព្រះវិញ្ញាណក្ខន្ធ សម្ដេចឪ នៅថ្ងៃទី១៥ ខែតុលា

ភ្នំពេញ៖ រាជ​រដ្ឋា​ភិ​បាល​កម្ពុ​ជាបាន​ត្រៀម​រៀប​ចំ ព្រះ​រាជ​ពិ​ធី​បុ​ណ្យ​គោ​រព​វិ​ញ្ញា​ណ​ក្ខ​ន្ធ ព្រះ​ករុ​ណាសម្ដេច​ព្រះ​នរោ​ត្ដម សី​ហ​នុ​ នៅ​ថ្ងៃ​ទី ១៥ ខែ តុលា ឆ្នាំ ២០១៥ នា​ពេល​ខាង​​មុខ​នេះ ដែល​ជា​ថ្ងៃ​ព្រះ​អង្គ​សោយ​ទី​វង្គត់​កាល​ពី​ឆ្នាំ ២០១២ កន្លង​ទៅ ។ តាម​រយៈ​ព្រះ​រា​ជ​ពិ​ធី​បុណ្យ​ថ្នាក់​ជាតិ​មួយ​ នេះ​ត្រូវ​បាន​ក្រ​សួង​ធម្ម​ការ​និង​សាស​នា បាន​ចេញ​សេច​ក្ដី​ជូន​ដំណឹង​ទៅ​ប្រ​ធាន​មន្ទីរធម្ម​ការ​និង​សាស​នា រាជ​ធានី​ខេត្ដ​សហ​ការ​ ជា​មួយ​មន្ដ្រីអាជ្ញាធរពាក់ព័ន្ធផ្សព្វផ្សាយឱ្យ បាន​ទូ​លំ​ទូ​លាយ​ដល់​ប្រ​ជា​ពល​រដ្ឋ ​ព្រះសង្ឃ នៅតាមទីវត្ដអារាម ៕ ដោយ៖ ចាន់ធី