ខឹងគេចាប់​កណ្ដូប​ក្នុង​ដីស្រែ​របស់​ខ្លួនបបួល​បក្ខពួក​ទាញ​កាំបិត​ដេញ​កាប់​ផ្អើល

​ បាត់ដំបង​៖​ ជន​សង្ស័យ ​៣​​នាក់​​ក្នុង​​ចំ​ណោម​​បក្ខ​ពួក​​៤​​នាក់​​ត្រូវ​​បាន​​ឃាត់​ខ្លួន​ បន្ទាប់​​ពី​​មាន​​ជម្លោះ​​ហិ​ង្សា​​មួយ​​កើត​ឡើង​ ដែល​​ប​ណ្ដា​ល​​ឲ្យ​​មនុស្ស​​ ៤​​នាក់​​រង​​របួស​​កាល​ពី​​ថ្ងៃ​​ទី ​៥​ ខែ តុលា​ ឆ្នាំ ​២០១៥​ នៅ​​ក្នុង​ភូមិ​​ចម្កា​រ​សំ​រោង​​ សង្កាត់​​ចម្កា​រ​សំ​រោង​​ ក្រុង​​បាត់​ដំ​បង​​ ខេត្ត​បាត់​ដំ​បង​​។​ ​ជន​សង្ស័យ​​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំងនោះ​ ទី​១-​ឈ្មោះ​សឿង​សុង​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​,​ ទី​២-​ឈ្មោះ​រួន​ អេ​ត​ ភេទ​ស្រី​ អាយុ​៤៣​ឆ្នាំ​ ទាំង​២​នាក់​ត្រូវជា​ប្តី​ប្រពន្ធ​គ្នា​ និង​ទី​៣-​ឈ្មោះ​អួន​ សំបើម​ ហៅ​ជក់​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ត្រូវជា​កូនធម៌​ ប្តី​ប្រពន្ធ​ខាងលើ​ រីឯ​បក្សពួក​អ្នក​ប្រព្រឹត្ត​ម្ន​ក់​ទៀត​ឈ្មោះ​សុង​ បូ​រ៉ា​ ហៅ​ប៊ុ​ច​ ភេទ​ប្រុ​អាយុ​៣៤​ឆ្នាំ​បាន​គេចខ្លួន​បាត់​ អ្នក​ទាំងអស់​គ្នា​រស់នៅ​ភូមិ​តា​ព្រូ​ច​ សង្កាត់​ក្តុល​ដូនទាវ​ ក្រុង​បាត់ដំបង​។​ ចំណែក​ក្រុម​បុរស​រង​គ្រោះ​រង​របួសធ្ងន់​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ មាន​ទី​១​ឈ្មោះ​ជួន​ ស៊ី​ថា​អាយុ​៣១​ឆ្នាំ​,​ ទី​២-​ឈ្មោះ​ថុ​ន​ នី​ន​ អាយុ​១៥​ឆ្នាំ​,​ ទី​៣-​ឈ្មោះ​ខ្លូត​ សា​វង្ស​ អាយុ​១៦​ឆ្នាំ​ និង​ទី​៤-​ឈ្មោះ​ស៊ឹ​ម​ ប៊ុ​ន​ហៃ​ អាយុ​២១​ឆ្នាំ​ ទាំង​៤​នាក់​រស់នៅ​ ភូមិ​ចំការ​សំរោង​២​សង្កាត់​ចំការ​សំរោង​ក្រុង​បាត់ដំបង​ដូច​គា្ន​ ។​ ​ប្រភព​ពី​ក្រុម​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ​ពេល​ពួក​ខ្លួន​ទៅ​ចាប់​កណ្តូប​នៅ​វាលស្រែ​ ស្រាប់តែ​ត្រូវ​ក្រុម​សង្ស័យ​កាន់​កាំបិត​ខ្វែវ​ដើរ​ដេញ​ចេញពី​ខ្ទម​និង​វាលស្រែ​ ហើយ​ម្នាក់ៗ​បាន​ដើរ​បណ្ដើរ​នាំ​គ្ន​ […]