ពាក្យចរចាមអារាម ៖ ពិភពលោក នឹងបញ្ចប់នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៥

វិទ្យាសាស្ត្រ ៖ ពិភពលោកហាក់បីដូចជា មិនត្រូវបញ្ចប់តាមពេលវេលាដែល បានរំពឹងទុក នោះឡើយ ដោយ ជាក់ស្តែង ដូចជាការទស្សន៍ទាយនៃ ប្រតិទិនរបស់ជនជាតិម៉ាយ៉ានដែលថា ពិភពលោកនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០១២ជាដើម។ ជាមួយគ្នានេះដែរ ក៏នៅមានព្រះច័ន្ទក្រហម ដែលត្រូវបានគេរំពឹងទុកថា បង្ហាញខ្លូនក្នុង ខែកញ្ញាឆ្នាំ២០១៥កន្លងទៅថ្មីនេះ ក៏ត្រូវបាន អាក់ខាន ដោយសារមានភ្លៀងធ្លាក់ និងចុះអ័ព្ទក្នុងអំឡុងខែកញ្ញានេះផងដែរ។

ដោយឡែកយោងតាម ការទស្សន៍ទាយបែបប្រពៃណីដ៏យូរលុង របស់សាសនាគ្រិស្តមួយក្រុម បានបង្ហាញឲ្យឃើញថា ពិភពលោក នឹងត្រូវបញ្ចប់នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៥។ ពួកគេបាននិយាយថា ពិភពលោកនឹងមានការប្រែប្រួល និងមានគ្រោះមន្តរាយធម្មជាតិដ៏ធំ មួយកើតឡើង ដែលអាចនាំឲ្យមនុស្សម្នាមានគ្រោះថ្នាក់ដល់ជីវិត។

នេះបើយោងតាមគេហទំព័រព័ត៌មានវិទ្យាសាស្រ្ត Livescience ចេញផ្សាយនៅថ្ងៃពុធ ទី ០៧ ខែតុលា ឆ្នាំ ២០១៥។

គួរបញ្ជាក់ដែរថា កន្លងមកធ្លាប់មានការទស្សន៍ទាយជាច្រើន ដែលបាន និយាយថា ពិភពលោក នឹងត្រូវបញ្ចប់នៅក្នុងកាល បរិច្ឆេទណាមួយ ដែលមនុស្ស រុក្ខជាតិ និង សត្វទាំងអស់ របស់ភពផែនដីនឹងត្រូវស្លាប់យ៉ាងកម្រោល ដោយសារគ្រោះ មហន្តរាយធម្មជាតិ ផ្សេងៗរូមមានរញ្ជួយដីបាតសមុទ្រ គ្រោះទឹកជំនន់ និង ចំហេះព្រះអាទិត្យ មកកាន់ផែនដី ឬ គេហៅថា ភ្លើងឆេះកាឡជាដើម រហូតដល់មានការផលិតខ្សែភាពយន្ត ទាក់ទងទៅនឹងការ ទស្សទាយន៍ ដោយបានបង្ហាញនូវផ្ទាំង ទស្សនីយ៍ភាពដ៏រន្ធត់ដែលធ្វើឲ្យមនុស្សម្នា មានការភ័យខ្លាចថ្ងៃបញ្ចប់របស់ពិភពលោក។ តាមការពិតជាក់ស្តែងការទស្សន៍ ទាយទាំងនោះ គ្រាន់តែជាពាក្យចរចាមអារាមតែប៉ុណ្ណោះ៕

ពាក្យចរចាមអារាម ៖ ពិភពលោក នឹងបញ្ចប់នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៥