លោក​បណ្ឌិត ហ៊ុន មា​ណែ​ត ៖ រាជរដ្ឋាភិបាល​មិន​ភ្លេចគុណ​បំណាច់​ស្នាដៃរបស់​យុ​ទ្ធជន

ខេត្តក្រចេះ​ ៖ រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ​ជា​ប្រមុខ​ដឹកនាំ​កំពុង​តែ​មាន​យន្តការ​ថ្មី ជា​មធ្យោបាយ​បន្ថែម​ពីលើ​អ្វីដែល​មាន​ស្រាប់ ដើម្បី​រៀបចំ​ជូន​យុ​ទ្ឋ​ជន​សម្រាប់​ជា​គុណបំណាច់​កន្លង​មក ដែល​ជា​អ្នក​រួម​កសាង​ជាតិ ទាំង​កិត្តិយស ​និង​ជីវភាព​។ នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​​ នៅ​ក្នុង​ពិធី​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​សមាគម​ន៍អតីត​យុ​ទ្ឋ​ជន​កម្ពុជា​ថ្នាក់​ខេត្ត ស្រុក ក្រុង និង​បើក​ប្រាក់​មរណភាព​សង្គ្រោះ​ជូន​គ្រួសារ​សព សមាជិក ស​.​អ​.​ក នៅ​ក្នុង​សាល​មហោស្រព​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​៧ តុលា ។

មេ​បញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​អគ្គលេខាធិការ​រង​សមាគម​​យុ​ទ្ឋ​ជន​កម្ពុជា លោក​បណ្ឌិត ហ៊ុន មា​ណែ​ត បាន​ថ្លែង​ថា គុណ​បំណាច់​របស់​អតីត​យុ​ទ្ឋ​ជន​ក្នុង​ការ​ចូលរួម​ចំណែក​កសាងជាតិ​មាតុភូមិ រហូត​ទទួល​បាន​នូវ​អ្វី​ៗ​ដែល​មាន​ស្រាប់​ដូច​សព្វថ្ងៃ គឺ​រាជរដ្ឋាភិបាល​កំពុង​តែបង្កើត​យន្តការ​ថ្មី​បន្ថែមដើម្បី​ធ្វើ​ឲ្យ​កិត្ត​យស និង​ជីវភាព​របស់​យុ​ទ្ឋ​ជនសម្រាប់​ក្រុម​គ្រួសារតាម​រយៈ​ក្រសួង​សង្គមកិច្ច និង​ក្រសួង​សេដ្ឋកិច្ច ឲ្យ​កាន់តែ​​​ប្រសើរ​ឡើង​។

មាន​ប្រសា​ស​ន៏​លើក​ឡើង​បន្ត​ទៅ​កាន់យុ​ទ្ឋ​ជន​និវត្តជន និង​គ្រួសារ​យុ​ទ្ឋ​ជន​មរណៈ ទាំង​ចំនួន​១៥០​នាក់​ដែល​បាន​អញ្ជើញ​ចូលរួម​នា​ព្រឹក​នោះ លោក​បណ្ឌិត​ហ៊ុន មា​ណែ​ត បាន​បញ្ជាក់​ថា គោលបំណង​របស់​ក្រុម​ការ​ងារ​សមាគម​​​យុ​ទ្ឋ​ជន​កម្ពុជា​ដែល​ចុះ​មក​តាមបណ្តារ​ខេត្ត គឺ​ធ្វើ​ឡើង​ដើម្បី​ស្វែង​យល់​លើ​ការ​ប្រឈម​ខ្លះ​ៗ​របស់​យុ​ទ្ឋ​ជន និង​ដើម្បី​ឲ្យមានការ​កែសម្រួល​ឲ្យ​បាន​ទាន់​ពេលវេលា​ និង​មាន​ប្រស​ទិ្ឋ​ភាព​ជូន​ដល់​យុ​ទ្ឋ​ជន​។

លោក​ថា​ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ សមាគម​​​យុ​ទ្ឋ​ជន​កម្ពុជាបាន​ដោះស្រាយ​បាន​ចំនួន៥​ពាន់​៥​រយ​ករណី ជូន​ដល់​គ្រួសារ​សមា​ជិ​ក​យុ​ទ្ឋ​ជន​ដែល​ទទួលមរណភាព​។ ក្នុង​ពិធី​ដែល​បាន​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ព្រឹក ក៏​មានការ​ប្រកាស​សមភាព​ភាព​ថ្នាក់ដឹកនាំ​សមាគម​​​យុ​ទ្ឋ​ជន​កម្ពុជា​ខេត្តក្រចេះ ដោយ​ជ្រើសតាំង​លោក​សរ ចំ​រ៉ុ​ង អភិបាល​នៃគណៈ​អភិបាលខេត្ត​ជា​ប្រធានកិត្តិយស និង​មេបញ្ជាការ​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​ជា​អនុប្រធាន​កិ​តិ្ត​យស ព្រមទាំង​តែងតាំង​លោក​អភិបាលស្រុក​-​ក្រុង ជា​ប្រធាន សមាគម​​ ស្រុក​-​ក្រុង​៕