នគរបាលខេត្ដកំពត ប្រតិកម្ម ករណី លោកស្រីចៅក្រម ខៀវ ផាន់ណា ដោះលែង មុខសញ្ញា ចែកចាយគ្រឿងញៀន

កំពត ៖ មន្ដ្រីនគរបាលខេត្ដកំពត ដែល បានចូលរួមក្នុងប្រតិបត្ដិការបង្ក្រាបមុខសញ្ញា ចែកចាយនិងប្រើប្រាស់គ្រឿង ញៀននៅក្រុង កំពត ដោយឃាត់ខ្លួនបានចំនួន៤នាក់កាលពី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ បានធ្វើការរិះគន់ និងមិនពេញចិត្ដ ចំពោះចំណាត់ការដ៏ធូររលុង របស់លោកស្រី ខៀវ ផាន់ណា ចៅក្រមស៊ើប សួរសាលាដំបូងខេត្ដកំពត ពាក់ព័ន្ធការ សម្រេចដោះលែងមុខសញ្ញាចែកចាយគ្រឿង ញៀនទាំងនេះឱ្យនៅក្រៅ ។

មន្ដ្រីនគរបាលខេត្ដកំពត បានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ ស្រីពីរនាក់ប្រុសពីរនាក់ (ម្នាក់ខ្ទើយ) ក្នុងនោះ៣នាក់ ជាមុខសញ្ញា ចែកចាយគ្រឿងញៀននិងម្នាក់ទៀតជាអ្នក ប្រើប្រាស់ ត្រូវបានកម្លាំងនគរបាលល្បាតនៃ ស្នងការដ្ឋាន នគរបាលខេត្ដកំពត បង្ក្រាបនិង ចាប់ខ្លួនកាលពីវេលាម៉ោង២និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្ទះជួលក្បែរផ្សារ ដីហុយ ភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ដោយដកហូតថ្នាំញៀន ៣កញ្ចប់ និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយ ចំនួនទៀត ។

មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា ក្រោយពីចាប់ខ្លួននិងកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការរួចមក ស្រាប់តែនៅ ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៥មុខសញ្ញាចែកចាយ ថ្នាំញៀននិងប្រើប្រាស់ទាំង៤នាក់នេះ ត្រូវ បានលោកស្រីខៀវ ផាន់ណា ចៅក្រមសាលា ដំបូងខេត្ដកំពត មិនបានចេញដីកាឃុំខ្លួនដាក់ ពន្ធនាគារនោះទេ ផ្ទុយទៅវិញ បានអនុញ្ញាត ឱ្យនៅក្រៅឃុំ ។

មន្ដ្រីនគរបាលរូបនេះ បានបន្ដថា បើសិន លោកស្រីចៅក្រម ដោះលែងអ្នកប្រើប្រាស់ តែម្នាក់ ក៏យើងមិនអន់ចិត្ដនោះទេ ពីព្រោះ ជនប្រើប្រាស់គ្រឿងញៀន គឺជាជនរងគ្រោះ ប៉ុន្ដែសូម្បីតែមុខសញ្ញាចែកចាយ ដែលកម្លាំង របស់យើងបង្ក្រាប ស្ទើរតែគ្មានពេលដេកពួន នោះ ក៏ត្រូវបានលោកស្រីសម្រេចដោះលែង ផងដែរ ។

ជុំវិញចំណាត់ការរបស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្ដកំពតរូបនេះ ថ្នាក់ដឹកនាំនៃ ស្នងការដ្ឋាននគរបាលខេត្ដកំពត អាចនឹង ដាក់ពាក្យបណ្ដឹងទៅកាន់អង្គភាពប្រឆាំង អំពើពុករលួយ ដើម្បីធ្វើការស៊ើបអង្កេតសារ ជាថ្មី ។

ដោយឡែកលោកស្រី ចៅក្រមខៀវ ផាន់ណា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់ អាចស្វែងរកការបកស្រាយបាននៅឡើយទេ ចំពោះការលើកឡើងពីសំណាក់នគរបាល ខេត្ដកំពត ចំពោះករណីគ្រឿងញៀន ។

សូមបញ្ជាក់ថា មុខសញ្ញាចែកចាយនិង ប្រើប្រាស់គ្រឿងញៀនខាងលើនេះ ត្រូវបាន បង្ក្រាបនិងចាប់ខ្លួនអមដោយវត្ថុតាង ជាក់ ស្ដែងពីកម្លាំងនគរបាលល្បាតរបស់ការិយា ល័យកណ្ដាលនគរបាលព្រហ្មទណ្ឌខេត្ដកំពត ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ស្នង ការនគរបាលខេត្ដ លោកឧត្ដមសេនីយ៍ម៉ៅ ច័ន្ទមធុរិទ្ធ ។

ជនសង្ស័យទាំង៤នាក់នេះ ទី១ ឈ្មោះ ខាន់ សីឡែន អាយុ២១ឆ្នាំ ទី២ ឈ្មោះខាន់ ស្រីនិក អាយុ១៨ឆ្នាំ ត្រូវជាប្អូនស្រី រស់នៅ ភូមិស្វាយធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្ដ កំពត ទី៣ ឈ្មោះជា ឆេង អាយុ២២ឆ្នាំរស់ នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ខេត្ដកំពត និងទី៤ ឈ្មោះលី ម៉ី អាយុ១៩ឆ្នាំ រស់នៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្ដកំពត ។

ជាការកត់សម្គាល់មន្ដ្រីតុលាការមួយចំនួន បានទទួលរងនូវការរិះគន់ជាបន្ដបន្ទាប់ពីសំណាក់ កងកម្លាំងសមត្ថកិច្ច ជានគរបាលអាវុធហត្ថជាដើម ដោយសារតែពួកគេបានដោះ លែងជនល្មើសដោយមិនគិតអំពីប្រតិបត្ដិការ បង្ក្រាបរបស់សមត្ថកិច្ចដែលត្រូវចំណាយលុយ កាក់និងពេលវេលាអស់ជាច្រើន ។

នគរបាលខេត្ដកំពត ប្រតិកម្ម ករណី លោកស្រីចៅក្រម ខៀវ ផាន់ណា ដោះលែង មុខសញ្ញា ចែកចាយគ្រឿងញៀន

នគរបាលខេត្ដកំពត ប្រតិកម្ម ករណី លោកស្រីចៅក្រម ខៀវ ផាន់ណា ដោះលែង មុខសញ្ញា ចែកចាយគ្រឿងញៀន

នគរបាលខេត្ដកំពត ប្រតិកម្ម ករណី លោកស្រីចៅក្រម ខៀវ ផាន់ណា ដោះលែង មុខសញ្ញា ចែកចាយគ្រឿងញៀន