លោក សាយ សំអាល់​ប្រគល់​សម្ភារ​សិក្សា​ ដល់​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​នៅ​ត្បូង​ឃ្មុំ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពជា រាជធានីភ្នំពេញលោក សាយ សំអាល់ បានជួបសំណេះសំណាល និងនាំមកនូវសម្ភារសិក្សាមួយចំនួនជូនដល់ប្អូនៗ ជាសិស្សដែលទើបប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បួងឃ្មុំ ចំនួន ១៤២រូប កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ។

លោករដ្ឋមន្រ្តីបានកោតសរសើចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗ រហូតទទួលបានលទ្ធផលដែលកើតចេញពីសមត្ថភាពយ៉ាងពិតប្រាកដមួយរបស់ប្អូនៗ ហើយនេះក៏ជាយុត្តិធម៌សង្គមមួយដែលប្អូនៗទទួលបាន គឺអ្នកចេះគឺជាប់។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងផ្ទេរ និងផ្តល់ចំណេះដឹងទៅដល់ប្អូនៗជាសិស្សានុសិស្ស។ លោកក៏បានណែនាំដល់ប្អូនៗបន្ទាប់ពីនេះទៅ ត្រូវធ្វើការសម្រេចចិត្តជ្រើសរើសនូវមុខជំនាញដើម្បីបន្តការសិក្សាឲ្យត្រូវទៅនឹងចំណង់ចំណូលចិត្តរបស់ខ្លូន តស៊ូរៀនសូត្រដើម្បីក្លាយទៅជាបញ្ញាវ័ន្តដ៏ពូកែ អាចវិនិយោគលើជីវិតខ្លួនទទួលបានជោគជ័យ ដែលជាការរួមចំណែកយ៉ាងធំជួយដល់ការអភិវឌ្ឍន៍សង្គមជាតិ។

ក្នុងចំណោមសិស្សដែលប្រឡងជាប់ទាំង ១៤២រូបខាងលើនេះ ប្អូនស្រី ហ៊ត ស្រីណែត ជាសិស្សរៀននៅវិទ្យាល័យពាមជាំង ក្នុងស្រុកអូររាំងឪ និងដែលមានទីលំនៅក្នុងភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ គឺជាសិស្សមួយរូបដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៥ នៅទូទាំងប្រទេសនេះផងដែរ៕

លោក សាយ សំអាល់​ប្រគល់​សម្ភារ​សិក្សា​ ដល់​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​នៅ​ត្បូង​ឃ្មុំ

លោក សាយ សំអាល់​ប្រគល់​សម្ភារ​សិក្សា​ ដល់​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​នៅ​ត្បូង​ឃ្មុំ