ស្រះចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់ ជាច្រើនកន្លែង កំពុងដំណើរការ យ៉ាងរលូន នៅខេត្តបាត់ដំបង

បាត់ដំបង ៖ ស្រះចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់ ជាច្រើនកន្លែង កំពុងដំណើរការ យ៉ាងរលូននៅខេត្តបាត់ដំបង មិនដឹងថា លោកនាយខណ្ឌរដ្ឋបាលជលផល បានដឹងដែរឬអត់ទេ ? ជាក់ស្តែងស្រះចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់មួយចំនួន នៅជិត ទីតាំងខណ្ឌរដ្ឋបាលជលផលបាត់ដំបងក៏មានដែរ តែប្រហែលជាលោកនាយខណ្ឌមើលរំលង ឬ ក៏មិនដឹង ? ។

ប្រជាពលរដ្ឋមួយចំនួនបានឆ្ងល់ថា រឿងចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់នេះ គឺមិនមែនក្រសួងជំនាញទើបតែហាមឃាត់មិនឲ្យចិញ្ចឹមនោះទេ គឺក្រសួងកសិកម្មតែងបានណែនាំជារឿយៗដាច់ខាតមិនឲ្យប្រជាពលរដ្ឋណាម្នាក់ ចិញ្ចឹមត្រីឆ្តោរ នោះឡើយ ។ ជាក់ស្តែងថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចេញលិខិតមួយ ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ចេញដោយលោករដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន បានជម្រាបមកលោកអភិបាលខេត្ត និងជាប្រធានគណៈ បញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង សំណើចាត់វិធានការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរ និងត្រីរ៉ស់ក្នុងខេត្ត បាត់ដំបង ។ តែមកទល់ពេលនេះ ស្រះចិញ្ចឹមត្រីឆ្តោរ និងត្រីរ៉ស់ នៅតែមានចិញ្ចឹមដោយរលូនដដែល ដោយខណ្ឌ រដ្ឋបាលជលផលខេត្ត ពុំមានវិធានការទប់ស្កាត់ ឬបង្រ្កាបអ្វីឡើយ ប្រហែលជាលោកមិនបានដឹងថា នៅមានស្រះ ជាច្រើនកំពុងចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់នោះទេ បើថា ឆ្ងាយទៅក្រែងពិបាករកទីតាំង ចុះទីកន្លែងស្រះមួយចំនួន នៅជិត ខណ្ឌនោះ កំពុងតែចិញ្ចឹមដោយស្រួលគ្មានសមត្ថកិច្ចជំនាញទៅហាមឃាត់ឡើយ ។

ពាក់ព័ន្ធទៅនឹងករណីនេះដែរ អ្នកយកព័ត៌មានបានទំនាក់ទំនងតាមទូរស័ព្ទ ទៅលោក ជួង សុភា នាយខណ្ឌរដ្ឋ បាលជលខេត្ត លោកបានបញ្ជាក់ថា លោកកំពុងឲ្យមន្រ្តីចុះស្រង់ស្ថិតិស្រះ ដែលចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់ បានមួយ ចំនួនជាមុនសិន ហើយបន្តធ្វើការបង្រ្កាបជាក្រោយ ដោយទុកឲ្យត្រីធំសិន រួចបង្ខំឲ្យម្ចាស់ទាំងនោះ ចាប់លក់រួច ពិន័យតាមច្បាប់ ម៉្យាងទៀត ទោះជាអ្នកចិញ្ចឹមត្រីបានទិញនុយចំណីពីប្រទេសថៃ មកឲ្យស៊ីរាល់ថ្ងៃ ក៏មិនអាច ចំណេញបានដែរ ដូច្នេះត្រូវតែចាប់បង្ខំឲ្យម្ចាស់ចាប់ត្រីលក់ក្នុងពេលឆាប់ៗនេះ ។

លោកបញ្ជាក់ទៀតថា ថ្មីៗនេះយើងបានប្រជុំការងារនេះរួចហើយ និងអាចចាត់វិធានការពីក្រោមមុន ពិសេស នៅ ទន្លេសាបដែលមានកន្លែងធំៗ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតែមានវិធានការ ចាត់លើរឿងនេះហើយ ដោយ ឲ្យពួកគាត់បែរមកចិញ្ចឹមត្រីណា ដែលរដ្ឋមិនបានហាមឃាត់វិញ ៕

ស្រះចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់ ជាច្រើនកន្លែង កំពុងដំណើរការ យ៉ាងរលូន នៅខេត្តបាត់ដំបង

ស្រះចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់ ជាច្រើនកន្លែង កំពុងដំណើរការ យ៉ាងរលូន នៅខេត្តបាត់ដំបង

ស្រះចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់ ជាច្រើនកន្លែង កំពុងដំណើរការ យ៉ាងរលូន នៅខេត្តបាត់ដំបង