អ.វ.ត.ក នឹងបើកអង្គជំនុំជម្រះ លើសំណុំរឿង ០០២/០១ ពីថ្ងៃទី១៦-១៨ វិច្ឆិកា

ភ្នំពេញ ៖ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានប្រកាសថា ខ្លួននឹងបើកអង្គជំនុំជម្រះ លើ សំណុំរឿង ០០២/០១ ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៥ខាងមុខ ។

យោងតាមសេចក្ដីជូនដំណឹង របស់ អ.វ.ត.ក កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ បានឲ្យដឹងថា អង្គជំនុំជម្រះ តុលា ការកំពូល បានសម្រេចបើកកាលបរិច្ឆេទ បើកសវនាការ លើបណ្ដឹងសារទុក្ខ ប្រឆាំងនឹងសាលក្រមរបស់ អង្គជំនុំ ជម្រះសាលាដំបូង ក្នុងសំណុំរឿង ០០២/០១ ចាប់ពីថ្ងៃទី១៦ដល់១៨  ខែវិច្ឆិកា ។

គួរបញ្ជាក់ថា ដីកាកំណត់កាលបរិច្ឆេទសវនាការ រួមទាំងការផ្ដល់ពេលវេលា និងបញ្ហាសម្រាប់ការពិភាក្សា នឹង ចេញក្នុងពេលឆាប់ៗខាងមុខនេះ ៕