តុលាការឃុំខ្លួន អ្នកបើករថយន្ដ២នាក់ ដាក់ពន្ធនាគារ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ និងរបួស

ភ្នំពេញ ៖ អ្នកបើកម៉ាសស្ដារ ដែលបានបង្កគ្រោះ ថ្នាក់ចរាចរណ៍ បុកម៉ូតូទាំងពីរគ្រឿងបណ្ដាល ឱ្យស្លាប់ និងរបួសរហូតដល់៦នាក់ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ ត្រូវបានចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការឃុំខ្លួន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥នេះ ដាក់ពន្ធ នាគារជាបណ្ដោះអាសន្ន ។

ការសម្រេចឃុំខ្លួន របស់លោកចៅក្រម បានធ្វើឡើង ក្រោយពីអ្នកបើករថយន្ដបង្ករូប នេះ ត្រូវបាននគរបាល ការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនហើយ បញ្ជូនសំណុំរឿងទៅ កាន់សាលាដំបូងរួចមក ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់លោក សាន សុផាត ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានចោទប្រកាន់ឈ្មោះ អ៊ុយ ទុំសម្បត្ដិ អាយុ២៣ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅផ្ទះលេខ១៩៤២ ផ្លូវលេខ១១០H សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពីបទបើកបរ បណ្ដាលឱ្យស្លាប់អ្នកដទៃ ដោយអចេតនា ប្រព្រឹត្ដនៅត្រង់ចំណុចមុខផ្ទះលេខ២២៦១ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ តាម មាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

ដោយឡែកអ្នកបើករថយន្ដបង្កដែលមាន ជាតិស្រវឹងក្នុងខ្លួនបានបុកគេឱ្យរងរបួសធ្ងន់ នៅខាងជើងស្ពានទី១២ លើផ្លូវជាតិលេខ៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ កាលពី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ ក៏ត្រូវបានលោក អ៊ី ឋាវរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជ ធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនកាលពី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ផងដែរ ។

យោងតាមដីកា បង្គាប់ឱ្យឃុំខ្លួន របស់លោក ចៅក្រមបានសម្រេចចោទប្រកាន់ឈ្មោះហ៊ី ចាន់តុលា មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ០៩ ផ្លូវលេខ២៦BT ភូមិត្នោតជ្រុំទី១ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ពីបទបើកបរបង្កឱ្យ មានរបូសដល់អ្នកដទៃ បណ្ដាលឱ្យពិការ អចិន្ដ្រៃយដោយអចេតនា។

សូមបញ្ជាក់ថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍ទី១ នៅខណ្ឌ សែនសុខនោះ ប្រជាពលរដ្ឋជាច្រើននាក់ នៅកន្លែងកើតហេតុ ព្រមទាំងសមត្ថកិច្ច ផងនោះ បានរិះគន់យ៉ាងខ្លាំងចំពោះរថយន្ត គ្លិនិច ឃឹម រ៉ានី ដែលបានមកដឹកជនរងគ្រោះ ២នាក់យក ទៅមន្ទីរពេទ្យរបស់ខ្លួន តែដល់ពេលឃើញជនរងគ្រោះម្នាក់ ស្លាប់បាត់ទៅហើយនោះ ក៏ដឹកយកមកទម្លាក់ចោល នៅកន្លែងដើមវិញ មិនទទួលខុសត្រូវនោះទេ។

ទិដ្ឋភាពដែលត្រូវបនស្តីបន្ទោស យ៉ាងចាស់ដៃពីសំណាក់ មហាជនខាងលើនេះ បានកើតមាននៅក្នុង គ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តបើកបុកម៉ូតូ២គ្រឿង កាលពីវេល ម៉ោង១៖១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ តាមផ្លូវ១៩៨៦ មុខភោជនីយដ្ឋាន 36 ឆ្នាំងទិព្វ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះមានគ្នាទាំងអស់៦នាក់ ជិះម៉ូតូ៣គ្រឿង បានចេញមកពីហូបបបរសរ នៅភោជនីយដ្ឋានតាយតាយ ដែលនៅមិនឆ្ងាយពីកន្លែង គ្រោះថ្នាក់នេះប៉ុន្មានទេ បន្ទាប់ពីហូបហើយបាននាំគ្នាចេញមកវិញ ក្នុងគោលបំណងត្រឡប់ទៅផ្ទះ តែទើបតែជិះចេញ មិនទាន់បានប៉ុន្មានម៉ែត្រផង ស្រាប់តែមានរថយន្តម៉ាក Mazda ពណ៌ខ្មៅ ស្លាកលេខភ្នុំពេញ៖ 2AB-8801 បើកបរដោយបុរសម្នាក់រួម និងមិត្តភក្តិម្នាក់ទៀត ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់មុខ Karaoke ឌីយ៉ាម៉ង់ បានបុកម៉ូតូពីក្រោយចំនួនពីរគ្រឿង បណ្តាលឲ្យបុរស៣នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ពេលនោះ រថយន្តគ្លីនិក ឃឹម រ៉ានី ដែលគ្មានស្លាកសញ្ញាសម្គាល់ត្រឹមត្រូវនោះ បានមកដល់កន្លែងកើតហេតុ ក៏ ដឹកជនរងគ្រោះ២នាក់ ពីព្រោះគិតថា មិនទាន់ស្លាប់ តែជាអកុសល មានជនរងគ្រោះម្នាក់ បានដាច់ខ្យល់ស្លាប់ ស្រាប់តែត្រូវបាន រថយន្តរបស់គ្លីនិក ដដែល ដឹកសាកសពយកមក ទុកចោលនៅកន្លែងកើតហេតុវិញ បង្កឱ្យភ្ញាក់ផ្អើល ថាឡានពេទ្យ ឃឹម រ៉ានី ដឹកសពមកផ្លុងចោល ហើយឡានបើកចេញទៅបាត់ ។

ដោយឡែក រថយន្តបង្កវិញ បន្ទាប់ពីបុកហើយម្ចាស់រថយន្ត បានព្យាយាមបើករត់បាន ចំងាយប្រហែល១០០ម៉ែត្រ ត្រូវបានអ្នកឃើញហេតុការណ៍ដេញ និងឃាត់បាន តែដោយសារកំហឹងរបស់ប្រជាជន ដែលឃើញហេតុការណ៍នេះ ផ្ទាល់ភ្នែកបាននាំគ្នា វាយតៃកុងរថយន្តម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ និងវាយរថយន្តខ្ទេចផងដែរ៕