សាពូន មីដាដា និង សុវណ្ណ មករា ជួប​គ្រោះ​ថ្នាក់​ចរាចរ ត្រូវ​រថយន្ត​កូន​មន្រ្តី​យោធា​បើក​បុក

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ ក្នុងផលិតកម្មហង្សមាស លោក សាពូន មីដាដា និងតារាសម្ដែងរាងសង្ហា លោក សុវណ្ណ មករា បានជួបរឿងស៊យធំមួយ កាលពីម៉ោង១៖២០នាទីយប់ ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ តាមផ្លូវ១៨២ ក្នុងខណ្ឌ៧មករា ដោយសារតែមានរថយន្ត Escalade ពណ៌ខ្មៅមួយគ្រឿង អត់ស្លាកលេខ បើកបរដោយបុរសស្រវឹងមួយក្រុម មានគ្នាប្រមាណ៥ ទៅ ៦នាក់ និងមានម្នាក់ជាតៃកុងរថយន្ត ដែលគេស្គាល់ថា ជាកូនមន្រ្តីទាហានជានខ្ពស់មួយរូប បានបើកក្នុងទឹសដៅពីជើងទៅត្បូង ក៏ទៅបុកនឹងរថយន្ត Lexus 470 ពណ៌ខ្មៅ ដែលមានស្លាក លេខភ្នំពេញ 2C-9594 របស់តារាភាពយន្ត លោក សុវណ្ណ មករា ហើយរួមដំណើរជាមួយ តារាចំរៀងមួយរូប គឺលោក សាពួន មីដាដា បើកក្នុងទិសដៅពីកើតទៅលិច ត្រង់ផ្លូវបែកជាបួន។

បន្ទាប់ពីបុកហើយ កូនមន្ត្រីយោធា ដែលបើករថយន្តខុសនោះ មិនបាននិយាយសុំទោស ទៅកាន់តារាសម្តែង និងតារាចម្រៀងទាំងពីរនោះឡើយ ដោយថែមទាំងនិយាយខ្លាំងៗ ទៅកាន់តារាចម្រៀង និងតារាសម្តែង ទាំងពីរនោះ ដោយអាងខ្នងឪពុករបស់ខ្លួន តែដោយសារអ្នកឃើញហេតុការណ៍ បាននិយាយទៅកាន់បុរស ដែលជាកូនមន្ត្រីយោធានោះថា រថយន្តរបស់លោក សុវណ្ណ មករា បើកបរត្រឹមត្រូវ ដោយគាត់បើកលើផ្លូវត្រង់ ចំណែករថយន្តរបស់លោក (កូនមន្ត្រីយោធា)បើកខុស ហើយម្ដេចបានជារករឿងគេទៀត?

ដោយឮពាក្យរបស់អ្នកឃើញ ហេតុការណ៍ថាឲ្យ ស្ទើរគ្រប់គ្នា ទើបធ្វើឲ្យបុរសដែលជា កូនមន្ត្រីយោធារូបនោះស្ងាត់មាត់ ហើយមួយសន្ទុះក្រោយមក បានដើរទៅសុំទោស តារាចម្រៀង និងតារាសម្តែងទាំងពីរ ហើយដោយសាររថយន្តរបស់លោក សុវណ្ណ មករា មិនមានរងការខូចខាតធ្ងន់ធ្ងរ ទើបលោក មករា បានឲ្យរថយន្តដែលបុកហើយអាងខ្នងឪពុកនោះចេញទៅ ព្រោះខ្ជិលរករឿងវែងឆ្ងាយ៕