ចេះនឹកឃើញ! មួយសប្តាហ៍បុរសម្នាក់ អាចរកប្រាក់បាន ១០០០ដុល្លារ ពីការស៊ីឈ្នួល រង់ចាំទិញទូរសព្ទឲ្យគេ

ញូវយ៉ក៖ ស្ទើរតែមិនគួរឲ្យជឿថា បុរសម្នាក់អាចស្វែងរកលុយបានដោយស្រួល ពីប្រជាជនដែលរស់នៅទីក្រុងញូវយ៉ក គឺគាត់គ្រាន់តែចំណាយពេលឈរតម្រង់ជួរជាច្រើនម៉ោង នៅខាងក្រៅក្រុមហ៊ុន Apple ដែលជាហាងលក់ទូរសព្ទដ៏ធំ មួយនៅអាមេរិក ដើម្បីរង់ចាំទិញទូរសព្ទសម្រាប់អតិថិជនរបស់ខ្លួនដែលចង់ទិញវា ប៉ុន្តែមិនមានពេលវេលាគ្រប់គ្រាន់ នឹងឈររង់ចាំយូរបែបនេះ ។
លោក Robert Samuel បាននិយាយថា ក្នុងមួយសប្តាហ៍គាត់អាចរកប្រាក់បាន $1000 ពីការឈររង់ចាំទិញទូរសព្ទ iPhone ស៊េរីថ្មីទៅតាមតម្រូវការដែលអតិថិជនចង់បានហើយភាគច្រើនគាត់ឈររង់ចាំនៅឯតំបន់ Broadway ។ ថ្មីៗ នេះ Samuel បានចំណាយពេល៤៨ម៉ោងនៅខាងក្រៅក្រុមហ៊ុន Apple ដើម្បីទិញទូរសព្ទ iPhone ដែលទើបនឹងចេញ ថ្មីឲ្យអតិថិជន ហើយគាត់គឺជាមនុស្សដំបូងឈរនៅមុខគេដែលអាចទិញ ទូរសព្ទបានលឿនដោយបុរសរូបនេះសុខចិត្ត ដេកនៅពីមុខក្រុមហ៊ុន២យប់មកហើយ ។
លោក Samuel បានយកកម្រៃសេវាប្រមាណ $25 សម្រាប់ម៉ោងដំបូងដែលគេនៅរង់ចាំទិញទូរសព្ទឲ្យអតិថិជន ហើយ បើបន្ថែមម៉ោងរង់ចាំគេ នឹងយកកម្រៃបន្ថែមចំនួន $20 ទៀត នេះបានពិតជាអ្នកចេះនឹកឃើញមុខរបររកប្រាក់ ដោយងាយមែន ៕

ចេះនឹកឃើញ! មួយសប្តាហ៍បុរសម្នាក់ អាចរកប្រាក់បាន ១០០០ដុល្លារ ពីការស៊ីឈ្នួល រង់ចាំទិញទូរសព្ទឲ្យគេ