អស្ចារ្យណាស់! សុនខមួយក្បាលត្រូវបាន សាកលវិទ្យាល័យ មួយផ្តល់កិត្តិយស ឲ្យវាទទួលសញ្ញាបត្រ បញ្ចប់ការសិក្សា ដូចម្ចាស់

ម៉ាឌ្រីដ៖ ពិតជាអស្ចារ្យមែន សុនខមួយក្បាលបានបង្កការភ្ញាក់ផ្អើល ដល់មនុស្សជាច្រើនដែលបានដឹងថា សាកលវិទ្យា ល័យមួយបានផ្តល់កិត្តិយសឲ្យវា បានបញ្ចប់សញ្ញាបត្រ និងមានរូបថតបិទជាអនុស្សាវរីយ៍ជាមួយក្រុមនិស្សិតឯទៀត ដូចជាម្ចាស់វាដែរ ។
ហេតុការណ៍នេះកើតឡើងនៅក្នុងសាកលវិទ្យាល័យមួយស្ថិតនៅតំបន់ Cadiz ប្រទេសអេស្ប៉ាញ ដោយម្ចាស់របស់ សុនខមួយក្បាលនេះ គឺជានិស្សិតប្រុសម្នាក់ដែលពិការភ្នែក ហើយគេរៀនផ្នែកកិច្ចការសង្គម ប៉ុន្តែអ្វីដែលធ្វើឲ្យនិស្សិត រូបនេះអាចបញ្ចប់បរិញ្ញាបត្របាន ក៏ដោយសារតែសុនខរបស់គេជាអ្នកនាំផ្លូវមករៀនជារៀងរាល់ថ្ងៃដែរ ហើយនិស្សិត គ្រប់រូបតែងឃើញវត្តមានសុនខមួយនេះនៅក្នុងសាលាជាច្រើនឆ្នាំ ទើបខាងសាលាយល់ព្រមផ្តល់កិត្តិយសឲ្យវាទទួល សញ្ញាបត្របញ្ចប់ការសិក្សាដូចម្ចាស់អញ្ចឹង ។
Idena គឺជាឈ្មោះសុនខ ដែលទទួលបានសិទ្ធិដ៏អស្ចារ្យក្នុងសាកលវិទ្យាល័យ ជាមួយម្ចាស់ឈ្មោះ Diaz Benitez និង បានចូលរួមថតរូបបិទកម្រងអនុស្សាវរីយ៍នឹងគេទៀតផង ។
រូបភាពសុនខដ៏អស្ចារ្យមួយក្បាលទទួលបានមហាកិត្តិយសនេះ ត្រូវបានគេយកទៅបង្ហោះលើបណ្តាញសង្គម Facebook ត្រូវបានមនុស្សជាច្រើនាក់ចូលទស្សនា ដោយពួកគេសុទ្ធតែសរសើរពីភាពវ័យឆ្លាតរបស់វាគ្រប់ៗគ្នា ៕

អស្ចារ្យណាស់! សុនខមួយក្បាលត្រូវបាន សាកលវិទ្យាល័យ មួយផ្តល់កិត្តិយស ឲ្យវាទទួលសញ្ញាបត្រ បញ្ចប់ការសិក្សា ដូចម្ចាស់