នាង Han Groo ប្រកាសថា ជិតរៀបការ​ជា​មួយ​មិត្តប្រុស មានអាយុ​បងរហូត ដល់​ជិត១០ឆ្នាំ

កូរ៉េ៖ តារាសម្តែង និងជាតារាចម្រៀង វ័យ២៣ឆ្នាំ Han Groo គ្រោងរៀបការជាមួយមិត្តប្រុស ដែលមិនមែនជាតារា នៅខែវិច្ឆិកានេះ។ ព័ត៌មានពី Korea Times បានឲ្យដឹងនៅថ្ងៃទី៧ខែតុលា ឆ្នាំ២០១៥នេះថា តារាសម្តែងរូបស្រស់ Han Groo កាលពីថ្ងៃទី៤ខែតុលានេះ បានទទួលបានសារជាសំណួរជាច្រើនក្នុង Instagram ថាតើនាងជិតរៀបការដូចព័ត៌មាន ដែលបានចុះផ្សាយ មែនឬទេ ? នាងមានការភ្ញាក់ផ្អើល ចំពោះសំណួរនេះណាស់ តែភ្លាមៗនោះ ក៏សម្រេចបកស្រាយ មន្ទិលតែម្តងថា ខ្លួនជិតរៀបការជាមួយមិត្តប្រុស អាយុបង៩ឆ្នាំ មិនមែនជាតារា ដែលខ្លួនទាក់ទងគ្នា កាលពីឆ្នាំមុន ។

តារាសម្តែង លេចមុខក្នុងខ្សែភាពយន្ត «Marriage, Not Dating» នាង Han Groo បានប្រកាសម្តងរួចមកហើយ កាលពីខែឧសភាថា ខ្លួនមានទំនាក់ទំនងស្នេហា ជាមួយបុរសម្នាក់ដែលមិនមែនជាតារា អ្វីនោះទេ ហើយនាងតែងតែបង្ហាញភាពផ្អែមល្អែមរបស់ខ្លួន ជាមួយនិងបុរសម្នាក់នោះ ជាញឹកញាប់ដោយមិនមានលាក់បាំង ដូចតារាផ្សេងនោះទេ ហើយ Han Groo ក៏អរគុណប្រិយមិត្ត ជាច្រើនដែលបានអបអរនាង។

នាង Han Groo ដែលចាប់ផ្តើមសម្តែង កាលពីឆ្នាំ២០១១ ក៏បានឱ្យដឹងដែរថា នាងសម្រេចចិត្តរៀបការ ព្រោះនាងស្រលាញ់ និងយល់ចិត្តគ្នា ហើយមិត្តប្រុសរបស់នាង គឺយកចិត្តទុកដាក់ចំពោះនាងខ្លាំងណាស់ ហើយពេលនេះ នាងបានរៀបចំរួចរាល់ហើយ សម្រាប់អាពាហ៍ពិពាហ៍នេះ៕

នាង Han Groo ប្រកាសថា ជិតរៀបការ​ជា​មួយ​មិត្តប្រុស មានអាយុ​បងរហូត ដល់​ជិត១០ឆ្នាំ

នាង Han Groo ប្រកាសថា ជិតរៀបការ​ជា​មួយ​មិត្តប្រុស មានអាយុ​បងរហូត ដល់​ជិត១០ឆ្នាំ