នាយ ឆើត ធ្លាប់តែជាតួ សម្ដែង​កាចឃោឃៅ ក្នុងរឿង ប៉ុន្តែជីវិតពិត​ខាង​ក្រៅ​បែរជាកំសត់​គ្មាន​ពាក្យ​ថ្លែង

ភ្នំពេញ៖ តារាសម្តែងដែលទស្សនិកជន ធ្លាប់តែឃើញលោកសម្តែង ជាតួកាចសាហាវឃោឃៅ បងតូចបងធំ ជើងកាងក្នុងរឿង លោក ពៅ គីសាន់ ហៅ នាយ ឆើត ថ្មីៗនេះ បានចេញមុខមកលាតត្រដាង ខ្សែជីវិតពិតរបស់លោក បង្ហាញពីស្ថានភាព ក្រលំបាកវេទនា ខំប្រឹងរកស៊ីយ៉ាងត្រដាបត្រដួស ដោយជីវិតខាងក្រៅនេះ ខុស ស្រឡះពីការសម្តែងក្នុងរឿង ។

ទស្សនិកជនធ្លាប់តែ បានឃើញការសម្តែងជាច្រើន របស់ នាយ ឆើត ដែលក្នុងរឿងលោក តែងតែសម្តែងជាអ្នកមានជីវភាពធូរធាជើងកាង សាហាវឃោឃៅ ចរឹតច្រងែងច្រងាង មានកូនចៅឆ្វេងស្តាំ ដោយការសម្តែងរបស់លោក បានធ្វើឲ្យទស្សនិកជនភាគច្រើនសរសើរថា លោកសម្តែងសមមើល ទៅដូចពិតៗ និងមានទស្សនិកជនខ្លះទៀត លើកឡើងថា ការសម្តែងសម ដោយសារតែជីវិត និងអត្តចរិកខាងក្រៅ របស់លោក គឺមិនខុស ពីការសម្តែងឡើយ ។

តែផ្ទុយទៅវិញ នៅទីបំផុត នាយ ឆើត ក៏បានសម្រេចចិត្ត ចេញមុខទម្លាយអាថ៌កំបាំង ជីវិតលំបាកវេទនា ក្នុងអាជីព ជាអ្នកសម្តែង ប្រាប់ដល់សាធារណៈ នៅក្នុងកម្មវិធី«តុបំភ្លឺ» ទាំងអួលដើមកស្រក់ទឹកភ្នែកថា រឿងជីវិតពិតរបស់លោក លំបាកវេទនាណាស់ ចំណូលនៅក្នុងសិល្បៈ មិនអាចផ្គត់ផ្គង់ជីវភាព បានឡើយ។ ហេតុដូច្នេះ លោកត្រូវខំប្រឹងធ្វើការទ្វេដងទាំងយប់ទាំងថ្ងៃ រកលុយមកចិញ្ចឹមកូន៤នាក់ បានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹក ហើយរស់នៅក្នុងផ្ទះជួលថែមទៀតផង ។

តារាកំប្លែងប្រឡូកសិល្បៈជាច្រើនឆ្នាំរូបនេះ បានរៀបរាប់ទាំងអួលដើមករទៀតថា «មានពេលខ្លះខ្ញុំត្រូវខំប្រឹងធ្វើការទាំងឈឺទាំងជា រកចំណូលបានតិចតួច ដើម្បីតែជីវភាពប្រចាំថ្ងៃ នេះហើយ ជាជីវិតអ្នកសិល្បៈ វាមិនហ៊ឺហារ និងមិនឡូយឆាយទេ តែដោយសារតែចិត្តស្រឡាញ់ក៏ខំប្រឹង...» ។

តាមរយៈការបង្ហាញ ពីអារម្មណ៍ឈឺចាប់នេះ ចង់ដឹងថា យ៉ាងណាសូមទៅទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា៖

នាយ ឆើត ធ្លាប់តែជាតួ សម្ដែង​កាចឃោឃៅ ក្នុងរឿង ប៉ុន្តែជីវិតពិត​ខាង​ក្រៅ​បែរជាកំសត់​គ្មាន​ពាក្យ​ថ្លែង